+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូ Atletico ថា Real មានក្រុមកីឡាករល្អជាង Barca, PSG និងក្លិបដទៃទាំងអស់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 4531

ខណៈ Atletico Madrid នឹងប្រកួត La Liga នៅផ្ទះគូប្រជែងរួមក្រុង Real Madrid ម៉ោង២១៖១៥យប់ថ្ងៃអាទិត្យទី៨ខែមេសាឆ្នាំ២០១៨នេះ លោក Diego Simeone បានលើកឡើងថា Real ជាក្រុមដែលមានសមាសភាពកីឡាករល្អបំផុតក្នុងលោក។

លោក Simeone និយាយថា៖ “នៅលើក្រដាស យើងមានសមាសភាពកីឡាករមួយក្រុមដែលអ្នកបានឃើញទាំងអស់។ ពួកយើងជាពួកយើង។ ពួកយើងនឹងព្យាយាមយកឈ្នះតាមរយៈការធ្វើការជាក្រុមក្នុងការប្រកួតសំខាន់មួយនេះ។ ខ្ញុំមិនដឹងថាតើ Real ជាក្រុមល្អបំផុតក្នុងលោកឬយ៉ាងណាទេ ប៉ុន្តែច្បាស់ណាស់ ពួកគេមានសមាសភាពកីឡាករ(squad)ល្អបំផុត (សំដៅលើគុណភាពកីឡាករម្នាក់ៗ)។ ពួកគេបានធ្វើបានយ៉ាងល្អក្នុងនាមជាក្លិប។ ពួកគេល្អជាង PSG, Man City, Barcelona។ នោះជាភាពខ្លាំងដែលពួកគេមានជាក្រុម”។

យប់នេះ Atletico មានបញ្ហាកីឡាកររបួសមួយចំនួនដែលធ្វើឱ្យលោក Simeone មានកីឡាករតែ១៦នាក់ក្នុងដៃ ប៉ុន្តែគ្រូជនជាតិអាហ្សង់ទីនរូបនេះសង្កត់ធ្ងន់ថាលោកមិនចង់បានកីឡាករ២៥នាក់ដែលមិនចង់មកទីនេះនោះទេ សំខាន់លោកចង់បានកីឡាករមានឆន្ទៈនិងការតាំងចិត្តក្នុងការលេង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖