Cristiano Ronaldo បានទាត់បញ្ចូលទីមួយគ្រាប់ឲ្យ Real Madrid ក្នុងចំណោមលទ្ធផលស្មើគ្នា១ទល់នឹង១ ជាមួយ Atletico Madrid ក្នុងជំនួប La Liga នៅថ្ងៃអាទិត្យ ទី០៨ មេសា។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បានស៊ុតនាំមុខនៅនាទី៥៣ មុន Antoine Griezmann វាយបកតាមស្មើវិញនៅ៤នាទីបន្ទាប់។
ទាក់ទងទៅនឹងលទ្ធផលនេះ លោក Zinedine Zidane អ្នកចាត់ការ Real Madrid លើកឡើងថា ក្រុមសមនឹងបានផ្លែផ្កាល្អជាងនេះព្រោះមានឱកាសច្រើន។ លោកវាជារឿងគួរឲ្យស្ដាយមួយដែលក្រុមលោកមិនអាចរកគ្រាប់បាល់បន្ថែមទៀត។ ប៉ុន្តែលោកក៏សប្បាយចិត្តចំពោះការប្រឹងប្រែងពីកូនក្រុមទាំងអស់ ហើយក្រុមលោកអាចនឹងភ្លាត់ចាញ់នៅចុងម៉ោងទៀតផង។
ជាមួយគ្នានេះ Ronaldo បានទាត់បញ្ចូលទី២៦គ្រាប់នៅ១៤ប្រកួតចុងក្រោយឲ្យ Real Madrid និង ព័រទុយហ្គាល់។ សរុបរដូវកាលនេះ គឺប្រធានក្រុមព័រទុយហ្គាល់រកបាន៤០គ្រាប់ឲ្យ Real Madrid ក្នុងចំណោម៣៧ប្រកួត។ កាលយប់មិញ គេត្រូវបានប្ដូរជំនួសដោយ Karim Benzema ដើម្បីទុកកម្លាំងសម្រាប់ជំនួបជើងទី២ជាមួយ Juventus វគ្គ៨ក្រុម UEFA Champions League៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖