Fernando Torres ប្រកាសថា នឹងចេញពីក្លិប Atletico Madrid នៅដំណាច់រដូវកាល២០១៧/២០១៨។
អតីតខ្សែប្រយុទ្ធ Liverpool និង Chelsea ផុតកិច្ចសន្យានៅរដូវក្ដៅខាងមុខ និង មិនសូវបានលេងក្នុងជម្រើសដំបូងទេ។ គេបានអង្គុយកៅអីបម្រុងពេល AT Madrid ស្មើ Real Madrid ១ទល់នឹង១ នៅថ្ងៃអាទិត្យ កន្លងទៅ។
កីឡាករវ័យ៣៤ឆ្នាំអះអាងថា នេះជារដូវកាលចុងក្រោយរបស់គេ ដោយសារតែគេមិនសូវបានលេង។
អតីតសមាជិកជម្រើសជាតិអេស្ប៉ាញបានចូលរួម AT Madrid សាជាថ្មី កាលឆ្នាំ២០១៤ ក្រោយលេងក្នុងលក្ខខណ្ឌខ្ចីនៅ AC Milan។ គេបានទាត់បញ្ចូលទី១២៦គ្រាប់ក្នុងការលេងដល់ទៅ២លើក និង រួមចំណែកឈ្នះ Champions League កាលឆ្នាំ២០១២៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖