+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្លិប Real Madrid ប្រាប់ PSG ឱ្យចំណាយ១ពាន់លានអឺរ៉ូបើចង់បាន Ronaldo

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 583
ប្រធានក្លិប Real Madrid លោក Florentino Perez ប្រាប់ក្លិប Paris St Germain ថាពួកគេនឹងត្រូវចំណាយ១ពាន់លានអឺរ៉ូ ប្រសិនចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្លិប។

ក្លិបជើងឯកលីកកំពូលបារាំងមានចំណាប់អារម្មណ៍លើ Ronaldo ជាយូរមកហើយ ហើយថ្មីៗបែកធ្លាយរឿងសម្ងាត់ថាក្លិបរបស់មហាសេដ្ឋីកាតារ បាន​ដាក់​សំណើ​ជាង១លានអឺរ៉ូសូមទិញ Ronaldo។

បំណងចង់ទិញ PSG នៅមិនទាន់រលត់នៅឡើយទេ ស្រប​ពេល​ដែល​មាន​ពាក្យ​អេច​អូច​ថា​ក្លិប​នេះ​អាច​នឹង​សាក​ល្បង​ដេញ​ថ្លៃ​យក​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់ម្ដងទៀតនៅរដូវក្ដៅឆ្នាំក្រោយ។ 

ប៉ុន្តែអ្វីៗពិតជាទៅមិនរួចទេ បើយោងតាមសម្ដីរបស់លោក Perez ដ្បិត​មហា​សេដ្ឋី​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ទារ​តម្លៃ​ខ្លួន​យ៉ាង​ខ្ពស់​កប់​ពពក​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ។

លោក Perez បញ្ជាក់ថា៖ “បើ PSG ចង់បាន Ronaldo មានអីស្រួលតើ! ឱ្យតែពួកគេបង់លុយផ្ដាច់កុងត្រាដែលមានតម្លៃ១ពាន់លានអឺរ៉ូទៅគឺបានហើយ។ គ្មាននរណាជាអាទិទេពនោះទេនៅក្នុងបាល់ទាត់ តែអ្វីដែលសំខាន់គឺពួកយើងមិនចង់លក់គេ(CR7)ក្នុងឆ្នាំ២០១៦ឡើយ។ គេ​នៅ​សល់​កិច្ច​សន្យា​៣​ឆ្នាំ​ទៀត​ជាមួយ​ក្លិប”។


 
ម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមជាងគេបំផុតលើលោក៣សម័យកាលខាងលើដែលបច្ចុប្បន្នមានវ័យ៣០ឆ្នាំ ត្រូវ Real Madrid ទិញពី Manchester United កាលពីឆ្នាំ២០០៩ ក្នុងតម្លៃឯតទគ្គកម្មពិភពលោកនាពេលនោះគឺ៨០លានផោន ស្មើនឹង៩៤លានអឺរ៉ូ៕
 
ប្រែសម្រួល៖ keiladaily
ប្រភព៖ goal
រូបថត៖ metro
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖