ខ្សែប្រយុទ្ធ Michy Batshuayi ត្រូវបានសែងចេញនៅចុងម៉ោងនៃបរាជ័យ២-០របស់ Dortmund នៅផ្ទះ Schalke យប់ថ្ងៃអាទិត្យទី១៥ខែមេសាឆ្នាំ២០១៨ ដោយសាររបួសកជើង។
ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិកដែលលេងឱ្យ Dortmund ក្រោមកិច្ចសន្យាខ្ចីពី Chelsea ដល់ចប់រដូវកាល២០១៧-១៨ រងរបួសដោយសារការឈូសរបស់ Benjamin Stambouli។
Yevhen Konoplyanka ស៊ុតគ្រាប់បើកឆាកឱ្យក្រុមលេខ២ Schalke ក្នុងនាទី៥០ បន្ទាប់ពីការភ្លាត់ស្នៀតរបស់ Marcel Schmelzer។ Naldo ស៊ុតគ្រាប់ទី២ក្នុងនាទី៨២។
ពាក់ព័ន្ធនឹងរបួសរបស់ Batshuayi លោក Peter Stoger គ្រូបង្វឹក Dortmund និយាយថា៖ “ខ្ញុំមិនគិតថាវាជាប្រភេទរបួសដែលគាត់នឹងត្រលប់មកវិញយ៉ាងលឿននោះទេ។ តែសង្ឃឹមថាខ្ញុំគិតខុសទៅចុះ។ ខ្ញុំមិនទាន់អាចនិយាយអ្វីជាក់លាក់បានទេ ក្រៅពីការពិតដែលថាគាត់ឈឺ ហើយយើងនឹងពិនិត្យលម្អិតបន្ថែមទៀត។ សង្ឃឹមថាវាមិនអាក្រក់ដូចការមើលឃើញទៅចុះ”។
Schalke ពេលនេះមាន៥៥ពិន្ទុនៅលេខរៀងទី២ ខណៈ Dortmund មាន៥១ពិន្ទុស្មើក្រុមលេខ៣ Leverkusen៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖