+855 16 757 168     samnob@keiladaily.com
KD Logo

Bayern Munich ទម្លាក់ Leverkusen ឡើង​ផ្ដាច់ព្រ័ត្រ​ German Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1865


Thomas Muller ស៊ុតបញ្ចូលទី៣គ្រាប់ម្នាក់ឯងក្នុងចំណោមជ័យជម្នះ​៦ទល់នឹង២ លើ Bayer Leverkusen កក់កៅអីទៅកាន់វគ្គផ្ដាច់ព្រ័ត្រ German Cup ២០១៨។

ក្នុងជំនួបនៅថ្ងៃអង្គារ ទី១៧ មេសា Robert Lewandowski បានស៊ុតនាំមុខ២គ្រាប់ឲ្យក្រុមភ្ញៀវ Bayern មុន Lars Bender វាយបកបានមួយគ្រាប់វិញ។

មួយគ្រាប់ទៀតរបស់ Bayern រកបានដោយ Thiago Alcantara ហើយ​ Leon Bailey រកបានគ្រាប់ទី២សម្រាប់ Leverkusen។

Bayern Munich ដែលស្ថិតនៅលើវិថីយកពាន៣ក្នុងមួយរដូវកាល អាចនឹងប៉ះ Schalke ឬ Frankfurt នៅវគ្គផ្ដាច់ព្រ័ត្រ German Cup ថ្ងៃទី១៩ ឧសភា៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖