+855 16 757 168     samnob@keiladaily.com
KD Logo

Sancho ជា​កីឡាករអង់គ្លេស​ក្មេងបំផុត​ស៊ុត​ចូល​នៅ​លីគកំពូល​អាល្លឺម៉ង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 854


Jadon Sancho បាន​បង្ហាញ​ភាពលេចធ្លោក្នុងការប្រកួតដែល Borussia Dortmund កំពុងព្យាយាម​ស្រវា​យក​កៅអី UEFA Champions League ដោយ​បាន​ផ្ដួល Bayer Leverkusen ៤ទល់នឹង០ នៅថ្ងៃសៅរ៍ ទី២១ មេសា។ 

Sancho រកបាន​មួយគ្រាប់ដែលជាគ្រាប់បាល់ដំបូងនៅលីគ​កំពូល​អាល្លឺម៉ង់ មុន​ឈាន​ទៅ​បង្កើតឱកាស​ល្អៗពីរលើកទៀត ក្រសោប​បាន​៣ពិន្ទុ។

កីឡាករវ័យ១៨ឆ្នាំរូបនេះស៊ុតបញ្ចូលទីនៅនាទី១៣ បើកការនាំមុខមុន និង ក្លាយជាកីឡាករអង់គ្លេសក្មេងបំផុត​ស៊ុតចូលនៅ ​Bundesliga។

Marcos Reus ក៏មាន​ឱកាសល្អៗច្រើនដែរ តែត្រូវជំនួយការអាជ្ញាកណ្ដាលបដិសេធគ្រាប់បញ្ចូលទី ហើយការទាត់ប៉េណាល់ទីរបស់គេក៏មិនចូល។ យ៉ាងណាក៏ដោយ កីឡាករជម្រើសជាតិអាល្លឺម៉ង់រូបនេះ​បាន​ស៊ុត២គ្រាប់ម្នាក់ឯងបានសម្រេច ហើយមិត្តរួមក្រុម Max Philipps ក៏រកបានមួយគ្រាប់ដែរ។

ជ័យជម្នះនេះមានន័យថា Dortmund ទាញទម្លាក់​ Bayer Leverkusen យកចំណាត់ថ្នាក់លេខ៣វិញម្ដង៕





ប្រែសម្រួល ៖ តេជះ
ប្រភព ៖ dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖