+855 16 757 168     samnob@keiladaily.com
KD Logo

Lewandowski ស៊ុតគ្រាប់​ទី៣៩រដូវកាល ខណៈ Bayern Munich ស៊ី Hannover

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 774

Robert Lewandowski បាន​ស៊ុតបញ្ចូលទីគ្រាប់ទី៣៩នៅរដូវកាល២០១៧/២០១៨ ស្របពេល​ជើងឯក​លីគ​កំពូលអាល្លឺម៉ង់ យកឈ្នះម្ចាស់ផ្ទះ Hannover ៣ទល់នឹង​០​ នៅថ្ងៃសៅរ៍ ទី២១ មេសា។


Bayern ដែលនឹងត្រូវប៉ះ Real Madrid នៅថ្ងៃពុធ ខាងមុខ បាន​ដាក់​កីឡាករសំខាន់ៗមួយចំនួននៅកៅអីបម្រុង។

Thomas Muller បាន​ស៊ុតគ្រាប់បើកឆាកនៅនាទី៥៧ មុន Robert Lewandowski តែតបញ្ចូលទីនៅនាទី៧៣ ហើយមិត្តរួមក្រុម Sebastian Rudy បន្ថែម​គ្រាប់​ទី​៣ នៅនាទី៨៩។


Lewandowski បច្ចុប្បន្នជាកីឡាករ​បរទេស​ស៊ុតបញ្ចូលទីច្រើនជាងគេនៅ​ក្លិប​តែមួយក្នុងក្របខណ្ឌ Bundesliga ដោយ​រកបាន​១០៥គ្រាប់ ច្រើនជាង Claudio Pizarro ដែល​ស៊ុត​ឲ្យ Werder Bremen។



ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖