+855 16 757 168     samnob@keiladaily.com
KD Logo

ចាប់គូវគ្គ៨ក្រុមថ្នាក់ខេត្តផ្សាយផ្ទាល់លើផេក CNCC ថ្ងៃសុក្រម៉ោង១១ព្រឹក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1767


ការ​ចាប់គូពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ថ្នាក់ខេត្ត សម្រាប់វគ្គ៨ក្រុមចុងក្រោយ នឹងប្រព្រឹត្តទៅ​នៅថ្ងៃសុក្រ​ ទី២៧ ខែមេសា វេលាម៉ោង​១១ព្រឹក ដោយមានផ្សាយផ្ទាល់លើគណនី Facebook របស់​គណៈកម្មការប្រកួតបាល់ទាត់ជាតិ​កម្ពុជា ហៅកាត់ថា CNCC ។

លេខាប្រតិបត្តិ CNCC លោក ឆាំង ពិសិដ្ឋ  នឹងចូល​ខ្លួនជាអ្នកចាប់គូ​ប្រកួតវគ្គ១ភាគ៤ ថ្នាក់ខេត្តនេះ។ 


ក្រុមដែលឡើងពីវគ្គ​៨ក្រុម​ក្នុងការប្រកួត​១ភាគ៤ កាលថ្ងៃពុធ ទី២៥ មេសា រួម​មាន ខេត្តមណ្ឌលគិរី, កោះកុង, ព្រៃវែង, កំពង់ចាម, គិរីវង់អេហ្វស៊ី, ស៊ីម៉ាក់អេហ្វស៊ី, យុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ និង ខេត្តកំពត។ 

សម្រាប់កាលបរិច្ឆេទ​ប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាតេជោ ហ៊ុន សែន ឆ្នាំ២០១៨ វគ្គ៨ក្រុម ថ្នាក់ខេត្តនឹងធ្វើឡើងនៅថ្ងៃទី០២ ខែឧសភា៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖