លោក Niko Kovac ដែលត្រូវបាន Bayern Munich តែងតាំងជាអ្នកស្នងតំណែងលោក Jupp Heynckes នៅដំណាច់រដូវកាល២០១៧-១៨នេះ បានរងបរាជ័យធ្ងន់នៅផ្ទះអនាគតក្លិបរបស់ខ្លួននៅយប់ថ្ងៃសៅរ៍ទី២៨ខែមេសា ដោយ Eintracht Frankfurt ចាញ់៤-១។
Niklas Dorsch, Sandro Wagner, Rafinha និង Niklas Sule រកបានម្នាក់មួយគ្រាប់សម្រាប់ Bayern ដែលបានផ្លាស់ប្ដូរសមាសភាពជម្រើស១១នាក់ជាច្រើនដើម្បីត្រៀមជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League នៅផ្ទះ Real Madrid ថ្ងៃអង្គារទី១ខែឧសភា។
Sebastien Haller ជាអ្នកស៊ុតគ្រាប់លួងចិត្តសម្រាប់ភ្ញៀវ Frankfurt។
Bayern ដែលក្លាយជាជើងឯក Bundesliga ដោយស្វ័យប្រវត្តិទៅហើយនោះ ពេលនេះកំពុងដាច់ពិន្ទុ Schalke ចំនួន២៤ពិន្ទុ ខណៈការប្រកួតនៅសល់២លើកទៀតនឹងចប់រដូវកាល។
សូមរំឭកថា លោក Kovac ដែលជាអតីតប្រធានក្រុមនិងគ្រូបង្គោលជម្រើសជាតិក្រូអាត នឹងចូលស្នងតំណែងលោក Huynckes នៅថ្ងៃទី១ខែកក្កដាខាងមុខ ក្រោមកិច្ចសន្យា៣ឆ្នាំ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖