+855 16 757 168     samnob@keiladaily.com
KD Logo

កម្ពុជាសម្រេចចិត្តធ្វើជាម្ចាស់ផ្ទះប្រកួតប៉េតង់ជើងឯកទ្វីបអាស៊ី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 546
​​    លោកឧបនាយករដ្ឋមន្ត្រីសុខ អានប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាបានប្រកាសថាព្រឹត្តិការណ៍ប្រកួតប៉េតង់ជើងឯកទ្វីបអាស៊ីដែលគ្រោងធ្វើនៅខែធ្នូឆ្នាំ២០១៥នោះកម្ពុជាសម្រេចចិត្តទទួលធ្វើជាម្ចាស់ផ្ទះហើយ ។
  គួរបញ្ជាក់ថាសហព័ន្ធកីឡាប៉េតង់ទ្វីបអាស៊ីបានប្រគល់ឲ្យម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះតែម៉ាឡេស៊ីមិនទទួលធ្វើ ។លោកប្រកាសបែបនេះនៅក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជ័យលាភី SEA Games នៅថ្ងៃទី១០កញ្ញាកន្លងមកនេះ ។
    លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថាលោកបានពិភាក្សាជាមួយលោករដ្ឋមន្ត្រីហង់ ជួនណារ៉ុនពីរឿងនេះហើយៗពេលនេះលោកប្រកាសទទួលធ្វើជាម្ចាស់ផ្ទះហើយ ។គួរបញ្ចាក់ថាកាលពីឆ្នាំ២០០២ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតនេះម្ដងហើយ ។ មកទល់ពេលនេះរយៈពេល១៣ឆ្នាំហើយដូច្នេះកម្ពុជាគួរតែដល់វេនធ្វើជាម្ចាស់ផ្ទះហើយ ។ជាមួយនឹងការត្រៀធ្វើជាម្ចាស់ផ្ទះនេះលោកបានព្រមានថាការជ្រើសរើសកីឡាជម្រើសជាតិត្រូវតែធ្វើដោយតម្លាភាពមិនត្រូវជ្រើសរើសយកតែបក្សពួកខ្លួនឯងនោះទេ ។ កន្លងមកមានគ្រូបង្វឹកខ្លះបបួលសិស្សឲ្យប៉ាវខ្លួនផឹកបើសិស្សថាអត់លុយល៏តាំងនិយាយឲ្យសិស្សខ្ចីលុយខ្លួន(គ្រូ)ប៉ាវសិនទៅចាំចេញទៅប្រកួតនៅក្រៅប្រទេសបានលុយរង្វាន់សឹមសងវិញក៏មិនអីដែរ។លោកប្រាប់​​ថា​វប្បធម៌បែបនេះត្រូវតែបញ្ឈប់ព្រោះកីឡាករតែផឹកស្រាហើយគឺចុះខ្សោយហើយគ្រូតែផឹកលុយសិស្សហើយនោះកឺត្រូវតែមានអ្វីជាសគុណដល់សិស្សវិញដែរ ។
    បើតាមលោកអ៊ិន គឹមស្រ៊ុនដែលជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាប៉េតង់នោះថាការធ្វើម្ចាស់ផ្ទះយើងមានផលចំណេញច្រើនព្រោះយើងអាចដាក់លេងបាន ២ ក្រុមឯណោះ ៕
 
 
 
 
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖