+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd ចរចាកុងត្រាថ្មីដែលមានប្រាក់ឈ្នួល២សែនផោនក្នុងមួយសប្ដាហ៍ជាមួយ De Gea

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 566
ប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅអង់គ្លេសចុះផ្សាយថាក្លិប Manchester United បានបើកការចរចាអំពីកុងត្រាថ្មីឡើងវិញជាមួយអ្នកចាំទី David De Gea ដោយ​ផ្ដល់​ថ្លៃនឿយហត់ប្រមាណ២០០.០០០ផោនក្នុងមួយសប្ដាហ៍។

កិច្ចសន្យាបច្ចុប្បន្នរបស់អ្នកចាំទីជម្រើសជាតិអេស្ប៉ាញនៅ Old Trafford នឹងផុតកំណត់នៅដំណាច់រដូវកាល២០១៥-២០១៦ ហើយមុននេះក្លិបបិសាច​ក្រ​ហម​​បានបោះបង់ក្ដីសង្ឃឹមបន្តកុងត្រាថ្មីជាមួយកីឡាករវ័យ២៤ឆ្នាំរូបនេះទៅហើយ ដោយ​សារ​តែ​គេ​បាន​បដិសេធ​អំឡុង​រដូវ​កាល​២០១៤​-​២០១៥​កន្លង​ទៅ​។ 

ប៉ុន្តែក្រោយដំណើរការផ្ទេរ​​​​ទៅកាន់ Real Madrid បរាជ័យនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ការចរចាត្រូវបានបើកជាថ្មី ដោយ​ភ្នាក់​ងារ​របស់ De Gea គឺលោក Jorge Mendes មានវត្តមាននៅទីលានហ្វឹកហាត់របស់ Man Utd នៅថ្ងៃព្រហស្បតិ៍ទី១០កញ្ញា ស្របនឹងពាក្យលេចឮថាReal Madrid​នឹង​​មិនស្នើទិញម្ដងទៀតក្នុងឱកាសទីផ្សារទិញដូរកីឡាករបើកជាលើក ទី២ នៅ ខែមករាឆ្នាំ២០១៦ឡើយ។ ការ​ជួប​ចរចា​ជា​ថ្មី​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ដំណើរ​ការ​ក្រោមបរិយាកាសរីករាយ។
   
អតីតកីឡាកររបស់ Atletico Madrid ខាងលើមិនទាន់បានចូលលេងឱ្យក្លិបរបស់ខ្លួនសោះឡើយក្នុងរដូវកាលនេះ៦ប្រកួតកន្លងមកទាំងនៅ Premier League និង Champions League ខណៈលោក Louis van Gaal គិតថារូបគេខ្វះការប្រមូលអារម្មណ៍ដោយសារតែការទាក់ទងពី Real Madrid។ ក្រោយ​លេង​ក្នុង​ជម្រើស​១១នាក់ដំបូងឱ្យជម្រើសជាតិអេស្ប៉ាញក្នុងជ័យជម្នះ១-០ វគ្គជម្រុះ Euro 2016 លើម៉ាសេដូនៀ De Gea និយាយ​ថា​គេ​ត្រៀម​ចិត្ត​កាយ​រួច​រាល់​ហើយ​ដើម្បី​ដណ្ដើមយកតំណែងដៃទី១នៅ Man Utd មកវិញ តែមកទល់ថ្ងៃនៅនៅមិនទាន់ប្រាកដ​ថាលោក Van Gaal នឹងជ្រើស De Gea ឬទុកចិត្ត Romero ដដែលសម្រាប់ជំនួប Premier League ដ៏សំខាន់នៅថ្ងៃសៅរ៍ទី១២កញ្ញា៕
 
ប្រែសម្រួល៖ keiladaily
ប្រភព៖ bbc
រូបថត៖ dailymail
 
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖