+855 16 757 168     samnob@keiladaily.com
KD Logo

Bayern បញ្ចប់លីគ​កំពូល​អាល្លឺម៉ង់ជាមួយបរាជ័យ​ដោយសារ Stuttgart

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1085

លោក Jupp Heynckes បាន​បិទ​បញ្ចប់​អាជីពជាអ្នកចាត់ការសាជាថ្មីនៅលីគ​កំពូល​អាល្លឺម៉ង់ ដោយ Bayern Munich រង​បរាជ័យលើដីខ្លួនឯង​ក្នុងរយៈ​ពេល២ឆ្នាំ។


ក្រុម​ជើងឯក Bundesliga បាន​ចាញ់ Stuttgart ៤ទល់នឹង១ នៅថ្ងៃចុងក្រោយ និង បញ្ចប់កំណត់ត្រាមិនចាញ់សោះនៅ​ Bundesliga ៣៧​ប្រកួត​លើដីខ្លួនឯង នៅថ្ងៃសៅរ៍ ទី១២ ឧសភា។ 

យ៉ាងណាក៏ដោយ ក្រោយចប់ការប្រកួត ក្រុមយក្សអាល្លឺម៉ង់បានធ្វើពិធីលើកពាន​លីគ​កំពូលជាលើកទី៦ជាប់ៗគ្នា។ 

Stuggart បានបំប៉ោងសំណាញ់ទី៤គ្រាប់​ ដោយ Daniel Ginczek ទាត់ពីរគ្រាប់ បូករួមទាំងគ្រាប់បាល់ពី Anastasios Donis និង Chadrac Akolo។ 


ចំណែកមួយគ្រាប់របស់ Bayern រក​បាន​ដោយ Corentin Tolisso។ 

Robert Lewandowski ទទួលបានស្បែកជើងមាសដោយរកបាន​២៩គ្រាប់នៅរដូវកាលនេះ។ 

គួរដឹងដែរថា លោក Heynckes នឹងចូលនិវត្តន៍នៅក្រោយចប់វគ្គផ្ដាច់ព្រ័ត្រ German Cup ថ្ងៃសៅរ៍ សប្ដាហ៍ក្រោយពេលប៉ះ Eintracht Frankfurt ដែលដឹកនាំដោយលោក Niko Kovac។ បុរសជនជាតិក្រូអាតនេះហើយនឹងចូលដឹកនាំ Bayern Munich ជំនួសលោក Heynckes៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖