+855 16 757 168     samnob@keiladaily.com
KD Logo

Hamburg ធ្លាក់ជាលើកដំបូងតាំងពី Bundesliga ចាប់ផ្ដើមក្នុងឆ្នាំ១៩៦៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1529

ក្រុម Hamburg ត្រូវបានកាត់ទម្លាក់ទៅលីគទី២ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ខណៈអ្នកគាំទ្របានពន្យារទីបញ្ចប់នៃការប្រកួតទល់នឹង Borussia Monchengladbach យប់ថ្ងៃសៅរ៍ទី១២ខែឧសភាឆ្នាំ២០១៨ ដោយគប់កាំជ្រួចភ្លើងចូលទីលាន។

ថ្វីបើឈ្នះ២-១នៅថ្ងៃបិទរដូវកាល២០១៧-១៨ក្ដី តែ Hamburg នៅតែធ្លាក់ ដ្បិត Wolfsburg បានឈ្នះ៤-១ក្នុងផ្ទះលើក្រុមបាតតារាង Cologne ដែលធ្លាក់ដោយស្វ័យប្រវត្តិស្រាប់នោះ។

នៅពេលដឹងថាក្រុមដែលខ្លួនស្រលាញ់ធ្លាក់ពីលីគកំពូលជាផ្លូវការ អ្នកគាំទ្រ Hamburg បានដុតកាំជ្រួចភ្លើងគប់ចូលទីលាន ហើយប៉ូលិសនិងបុគ្គលិកសន្តិសុខនាំគ្នាដើរចូលទីលាន។ ការប្រកួតបានបញ្ចប់បន្ទាប់ពីពន្យារ១០នាទីនៅកីឡដ្ឋាន Volksparkstadion។

សូមបញ្ជាក់ថា Hamburg ជាក្រុមតែមួយគត់ដែលបានលេងនៅលីគកំពូលអាល្លឺម៉ង់គ្រប់រដូវកាល ចាប់តាំងពី Bundesliga ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦២និងដំណើរការជាផ្លូវការពីឆ្នាំ១៩៦៣មក។

Hamburg និង Cologne ត្រូវលេងនៅលីគទី២រដូវកាល២០១៨-១៩ ចំណែក Wolfsburg ត្រូវប្រកួត play-off ជាមួយក្រុម Holstein Kiel ដើម្បីរក្សានិងដណ្ដើមកៅអីលីគកំពូល។ ក្រុម Holstein Kiel នេះឡើងមកពីលីគទី៣ក្នុងឆ្នាំ២០១៧ ខណៈរដូវកាល២០១២-១៣ពួកគេលេងលីគថ្នាក់ភូមិភាគប៉ុណ្ណោះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖