Antoine Griezmann បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងចំណោមជ័យជម្នះ៣ទល់នឹង០របស់ Atletico Madrid លើ Marseille ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ Europa League នៅ Lyon ក្រសោបបានជើងឯកជាលើកទី៣ក្នុងចំណោម៩ឆ្នាំ។
ក្នុងជំនួបថ្ងៃពុធ ទី១៦ ឧសភា Griezmann បានបើកការនាំមុខនៅនាទី២១ មុនបន្ថែមគ្រាប់ទីនៅនាទី៤៩។
Marseille មានឱកាសរកគ្រាប់បាល់បានខ្លះដែរ តែពុំមានសំណាងបំប៉ោងសំណាញ់ទីឡើយ។
ដល់នាទី៨៩ Gabi បានស៊ុតបញ្ចូលទីគ្រាប់ទី៣ ឲ្យ AT Madrid លើកពានជាលើកទី៣ បន្ទាប់ពីឆ្នាំ២០១០ និង ២០១២។
ក្រោយចប់ការប្រកួត ប្រធានក្រុម Dimitri Payet បានសម្រក់ទឹកភ្នែក ដោយសារតែរូបគេលេងបានត្រឹម៣២នាទី បន្ទាប់ពីមានបញ្ហារបួស៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖