+855 16 757 168     samnob@keiladaily.com
KD Logo

Griezmann ថា មិនទាន់ចង់គិតពីអនាគត តែចង់ផ្ដោត​ការងារបច្ចុប្បន្នសិន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 3094


Antoine Griezmann អះអាងថា មិនទាន់ចង់និយាយពីបញ្ហាអនាគតទេ ជាពិសេសក្រោយជួយ Atletico Madrid ឈ្នះជើងឯក Europa League ជាលើកទី៣។

សមាជិកក្រុមបាល់ទាត់ជម្រើសជាតិបារាំងខាងលើត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅ FC Barcelona នាពេលថ្មីៗនេះ តែគេចង់ផ្ដោតលើការអភិវឌ្ឍខ្លួនបន្ថែមទៀត ជាពិសេសគេសប្បាយរីករាយនឹងបន្តនៅក្រុមលោក Diego Simeone និង ធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្ត។


អតីតខ្សែប្រយុទ្ធក្លិប Real Sociedad បានបន្តកិច្ចសន្យានៅ AT Madrid ដល់ឆ្នាំ២០២២ កាលដើមរដូវកាល២០១៧/២០១៨នេះ។ 

កីឡាករវ័យ២៧ឆ្នាំបានរួមចំណែកឈ្នះពានរង្វាន់ ក្រោយផ្លាស់ទៅកាន់ក្រុមមានមូលដ្ឋាននៅម៉ាឌ្រីដ កាលឆ្នាំ២០១៤៕


ប្រែសម្រួល ៖ តេជះ
ប្រភព ៖ goal

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖