Ante Rebic បានទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯង ខណៈ Eintracht Frankfurt បានយកឈ្នះ Bayern Munich ៣ទល់នឹង១ យកពានរង្វាន់ German Cup នៅវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃសៅរ៍ ទី១៩ ឧសភា។
ខ្សែប្រយុទ្ធជម្រើសជាតិក្រូអាតបានឆ្លៀតឱកាសពីការភ្លាត់ស្នៀតរបស់ James Rodriguez ទាត់បញ្ចូលទីនៅនាទី១១ តែចូលដល់វគ្គទី២ នាទី៥៣ Robert Lewandowski តាមស្មើបានវិញ។
យ៉ាងណាក៏ដោយ Ante បន្ថែមមួយគ្រាប់ទៀតនៅនាទី៨២ ហើយមិត្តរួមក្រុម Mihat Gacinovic យកបានគ្រាប់ទី៣ ឲ្យ Frankfurt យកជើងឯកលំដាប់ Cup នេះលើកដំបូងក្នុងរយៈពេល៣០ឆ្នាំ។
លោក Niko Kovac អ្នកចាត់ការ Frankfurt អះអាងថា លោកមានមោទនភាពយ៉ាងខ្លាំងចំពោះកូនក្រុម និង បង្ហាញអ្នកគាំទ្រថា ក្រុមលោកអាចធ្វើបាន។
ចំណែកលោក Jupp Heynckes អ្នកចាត់ការ Bayern Munich ថា ការប្រកួតនេះបញ្ជាក់ពីគុណភាពកូនក្រុមខ្លួន។ ក្រុមលោកមិនមានសំណាង តែក៏មិនអាចបញ្ឈប់ Frankfurt បានដែរ។
គួរដឹងដែរថា អ្នកចាត់ការរបស់ Frankfurt លោក Niko Kovac នឹងចូលជំនួសតំណែងលោក Jupp Heynckes នៅដំណាច់រដូវកាលនេះ៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖