+855 16 757 168     samnob@keiladaily.com
KD Logo

Wolfsburg ឈរជើងនៅ Bundesliga ជាបន្តទៀតក្រោយឈ្នះ play-off 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 3652


ក្រុម Wolfsburg រក្សាបានកៅអីក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលក្រោយជាបន្តទៀត បន្ទាប់ពីបន្តឈ្នះលើក្រុម Holstein Kiel ក្នុងជំនួប play-off ជើងទី២កាលពីយប់ថ្ងៃចន្ទទី២១ខែឧសភាឆ្នាំ២០១៨។

បន្ទាប់ពីបរាជ័យក្នុងជើងទី១ ម្ចាស់ផ្ទះ Kiel ប្រឈមនឹងភារៈដ៏ពិបាកដោយត្រូវយកឈ្នះយ៉ាងហោចដាច់២គ្រាប់ក្នុងជើងទី២នេះ ដើម្បីវាយបកយកក្ដីសង្ឃឹមឡើងទៅលីគកំពូលអាល្លឺម៉ង់។


ប៉ុន្តែទីបំផុត Kiel នៅតែបរាជ័យ ដោយគ្រាប់បាល់របស់ Yunus ក្នុងនាទី៧៥ បន្ទាប់ពីអាជ្ញាកណ្ដាលលុបចោលគ្រាប់បាល់២លើកមុននោះគឺក្នុងនាទី១៧របស់ Wolfsburg និងក្នុងនាទី៨៥របស់ Kiel ដោយសារអកហ្សឺនិងបាល់ប៉ះដៃ៕

ប្រែសម្រួល ៖ សិរីមង្គល
ប្រភព ៖ dw

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖