+855 16 757 168     samnob@keiladaily.com
KD Logo

Atletico ផ្ដល់លក្ខខណ្ឌមួយនេះដើម្បីរក្សា Griezmann កុំឱ្យទៅ Barcelona

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 980

Atletico Madrid បានផ្ដល់បៀវត្សរ៍ដល់ Antoine Griezmann ១០លានអឺរ៉ូច្រើនជាងចំនួនដែល Barcelona ផ្ដល់ឱ្យ ដើម្បីរក្សាតារារូបនេះនៅក្លិបបន្តទៀត។

ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៧ឆ្នាំ បានចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយមិត្តរួមជម្រើសជាតិនៅថ្ងៃពុធទី២៣ខែឧសភា ដើម្បីត្រៀម World Cup 2018 ខណៈអនាគតរបស់គេនៅមិនទាន់សម្រេចនៅឡើយ។

Barcelona ត្រូវបានគេដឹងជាសាធារណៈថាចង់បាន Griezmann និងត្រូវបានរាយការណ៍ថាផ្ដល់សំណើប្រហែលជាលុយសុទ្ធ១៥លានអឺរ៉ូក្នុងមួយឆ្នាំដល់អតីតយុវជន Real Sociedad រូបនេះ។
ប៉ុន្តែ Atletico កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីចៀសពីការបាត់បង់កីឡាករសំខាន់បំផុតរបស់ពួកគេដែលមានតម្លៃបង់ផ្ដាច់កុងត្រាត្រឹម១០០លានអឺរ៉ូ ដែលជាតម្លៃទាបបើធៀបនឹងស្ថានភាពទីផ្សារបច្ចុប្បន្ន។ Atletico ដាក់សំណើ២៥លានអឺរ៉ូក្នុងមួយឆ្នាំនៅលើតុសម្រាប់ Griezmann។

សារព័ត៌មានមួយចំនួនក្នុងប្រទេសអេស្ប៉ាញបានរាយការណ៍កាលពីចុងសប្ដាហ៍មុនថា Griezmann បានសម្រេចចិត្តថានៅ Atletico បន្តហើយ តែក្រោយមកប្ដូរចិញវិញដោយសារអ្នកគាំទ្រដែលមិនដឹងពីការសម្រេចចិត្តនោះ បានធ្វើសំឡេងបង្អាប់(boo)រូបគេពេលប្ដូរចូល៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖