+855 16 757 168     samnob@keiladaily.com
KD Logo

​ការ​លេង​នៅ​ម៉ាឡេស៊ី​មួយ​រយៈ​ខ្លី​ជួយ​ឱ្យ មុន្នីឧត្ដម អភិវឌ្ឍ​ខ្លួន​ប្រសើរ​ជាង​មុន​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 548

ទោះបីមិនបាននៅ Malaysian Super League ជាមួយ Negeri Sembilan ដល់ចប់កិច្ចសន្យា ប៉ុន្តែ ប្រាក់ មុន្នីឧត្ដម បានសង្កេតឃើញសមត្ថភាពរបស់ខ្លួនមានភាពរីកចម្រើនត្រង់ចំនួនមួយចំនួន បន្ទាប់ពីចំណាយពេលប៉ុន្មានខែនៅម៉ាឡេស៊ី។


ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជា​វ័យ​២៣​ឆ្នាំ​រូបនេះ​ត្រូវបានរំពឹងថានឹងចូលលេងឱ្យក្រុមព្រះខ័នរាជស្វាយរៀងឡើងវិញក្នុងជុំទី២នៃមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ បន្ទាប់ពីចែកផ្លូវគ្នាកណ្ដាលទីជាមួយក្លិប​លីគ​កំពូល​ម៉ាឡេស៊ី។

​មុន្នីឧត្ដម ត្រូវ​បាន​ស្រង់​សម្ដី​នៅ CNCC ដូច្នេះ​ថា​៖ “បាទ! និយាយទៅ ពេលខ្ញុំទៅលេងនៅម៉ាឡេស៊ី ខ្ញុំមានការអភិវឌ្ឍខ្លាំង ទាំងកម្លាំងនិងការដណ្ដើមបាល់ និយាយរួមគឺអ្វីដែលខ្ញុំមិនធ្លាប់ធ្វើបានពីមុន ឥឡូវនេះខ្ញុំអាចធ្វើបាន។ ខ្ញុំសង្កេតឃើញថាខ្ញុំមានភាពខុសប្លែក មានការអភិវឌ្ឍជាងមុនច្រើនក្រោយពេលលេងនៅម៉ាឡេស៊ី”។

ទន្ទឹមនឹងនេះ​ ម្ចាស់អាវលេខ៧នៃក្រុមជម្រើសជាតិកម្ពុជា គិត​ថា​ការត្រលប់មកក្លិបដើមក្នុងប្រទេសវិញ​ជារឿងល្អមួយសម្រាប់ខ្លួនគេផ្ទាល់ ព្រោះថាគេអាចនាំយកបទពិសោធថ្មីពីម៉ាឡេស៊ីមកដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀតទៅថ្ងៃមុខ។

មុន្នីឧត្តម បង្ហាញបាន៥លើកឲ្យ Negeri Sembilan បន្ទាប់ពីផ្លាស់ទៅម៉ាឡេស៊ី នៅដើមឆ្នាំ២០១៨។ ក្លិប Negeri Sembilan បាននាំចូលខ្សែប្រយុទ្ធហ្វីលីពីន ដើមកំណើតអេស្ប៉ាញ Ángel Guirado មកជំនួសកូតាអាស៊ានរបស់ ឧត្តម៕

ប្រភព​៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖