+855 16 757 168     samnob@keiladaily.com
KD Logo

Atletico ទិញបានកីឡាករថ្មីទី១សម្រាប់ត្រៀមរដូវកាល២០១៨-១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1058

ទីបំផុត Atletico Madrid ទិញបានជាផ្លូវការខ្សែបម្រើវ័យ២១ឆ្នាំ Rodri ពីក្លិប Villarreal នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ ក្នុងតម្លៃដែលត្រូវបានរាយការណ៍ថាខ្ទង់២០លានអឺរ៉ូ។


Rodri នឹងក្លាយជាកីឡាករ Atletico ចាប់ពីថ្ងៃទី១ខែកក្កដាតទៅ ក្រោមកិច្ចសន្យារយៈពេល៥ឆ្នាំ។

ខ្សែបម្រើកម្ពស់១.៩០ម៉ែត្ររូបនេះបានផ្ដើមហាត់បាល់នៅថ្នាល Atletico ពីឆ្នាំ២០០៧ដល់២០១៣ មុនទៅចូលរួមក្លិបរហស្សនាមនាវាមុជទឹកពណ៌លឿង។

Rodri ចាប់ផ្ដើមអាជីពក្រុមធំក្នុងរដូវកាល២០១៥-១៦ និងចូលលេងប្រកួតផ្លូវការ៣១លើកក្នុងរដូវកាលបន្ទាប់ហើយស៊ុតចូល១គ្រាប់។ ក្នុងរដូវកាល២០១៧-១៨ គេបានបង្ហាញខ្លួន៤៧ដង ស៊ុតចូល១គ្រាប់ និងបញ្ជូន៤គ្រាប់។


នៅក្រុមជម្រើសជាតិអេស្ប៉ាញវិញ កីឡាករកើតឆ្នាំ១៩៩៦ខាងលើ បានឈ្នះជើងឯក Euro U19 ឆ្នាំ២០១៥ និងជាជម្រើស១១នាក់ដំបូងទៀងទាត់ក្នុងក្រុម U21។ កាលពីខែមីនាឆ្នាំ២០១៨ រូបគេត្រូវបានកោះហៅចូលជម្រើសជាតិក្រុមធំ និងបានចូលលេងក្នុងជំនួបមិត្តភាពទល់នឹង អាល្លឺម៉ង់។

Rodri មានភាពលេចធ្លោខាងធ្វើការដណ្ដើមបាល់ និងជាកីឡាករទី៣ក្នុងក្របខ័ណ្ឌ La Liga ដែលមានភាគរយបញ្ជូនបាល់ជោគជ័យច្រើនជាងគេ (២,៤៧០ដង)៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖