+855 16 757 168     samnob@keiladaily.com
KD Logo

មុន្នីឧត្ដម​ លើក​ឡើង​ពី​​បញ្ហា​ប្រឈម​ពេល​លេង​នៅ​បរទេស​លើក​ទី​១​និង​បង្ហាញ​ជំនឿ​បើ​មាន​ឱកាស​ទី​២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1424

ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា ប្រាក់ មុន្នីឧត្ដម ​លើក​ឡើង​ថា បើសិនមានឱកាសទៅចូលរួមក្លិបណាមួយនៅបរទេសជាលើកទី២ គេ​ជឿថា​គេ​អាចធ្វើបានល្អជាងកាលនៅម៉ាឡេស៊ី​។ 


អតីតប្រធានក្រុមជើងឯកពានរង្វាន់សម្ដេចហ៊ុនសែន៤សម័យកាល បានឱ្យដឹងពីបញ្ហាប្រឈមអំឡុងពេលស្ថិតនៅប្រទេសម៉ាឡេស៊ីថា៖ «ការលំបាករបស់ខ្ញុំគឺទី១ដោយសារខ្ញុំទើបតែចេញទៅលេងនៅក្រៅប្រទេសជាលើកដំបូង ហេតុនេះខ្ញុំមិនទាន់សម្របខ្លួនបាន មិនទាន់ទម្លាប់បាន។ ប៉ុន្តែខ្ញុំគិតថាបើសិនមានឱកាសចេញទៅលេងនៅក្រៅប្រទេសម្ដងទៀត ខ្ញុំគិតថាខ្ញុំអាចធ្វើបានប្រសើរជាងលើកទី១នេះ ព្រោះខ្ញុំទទួលបានបទពិសោធច្រើនជាងមុន ទាំងរបៀបរបបរស់នៅ របៀបលេងរបស់បរទេស និង ការយល់ដឹងផ្សេងៗទៀត»។

ដោយឡែក ពាក់ព័ន្ធនឹងកម្រិតគុណភាពកីឡាករវិញ ម្ចាស់​អាវ​លេខ​៧​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ថា៖ «ខ្ញុំគិតថាកីឡាករខ្មែរយើងដែលមកលេងនៅម៉ាឡេស៊ីមិនអន់ជាងកីឡាករក្នុងស្រុកទេ ផ្ទុយទៅវិញមានតែល្អជាងខ្លះផង ប៉ុន្តែអ្វីដែលសំខាន់គឺយើងពិបាកប្រជែងជាមួយកីឡាករបរទេស ព្រោះកីឡាករបរទេសនៅម៉ាឡេស៊ី គេយកទៅដើម្បីជួយក្រុមឱ្យបានច្រើន។ កីឡាករបរទេសនៅទីនោះល្អៗខ្លាំងជាងកីឡាករបរទេសនៅក្នុងស្រុកយើង»។

ទោះបីមិនបាននៅ Malaysian Super League ជាមួយ Negeri Sembilan ដល់ចប់កិច្ចសន្យា ប៉ុន្តែ មុន្នីឧត្ដម បានសង្កេតឃើញសមត្ថភាពរបស់ខ្លួនមានភាពរីកចម្រើនច្រើនជាងមុនដូចជាកម្លាំង, ការដណ្ដើមបាល់ និងអ្វីៗដែលគេមិនធ្លាប់ធ្វើបានពីមុន ឥឡូវនេះគេអាចធ្វើបានយ៉ាងប្រសើរ​។ ក្មួយ​លោក ប្រាក់ សុវណ្ណារ៉ា ដដែលនេះ​បាន​លេ​ង​ឱ្យ Negeri ​បាន​៥​ប្រកួត​មុន​ត្រូវ​បាន​បញ្ចប់​កិច្ចសន្យា​៕

ប្រភព​&​រូបថត​៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖