+855 16 757 168     samnob@keiladaily.com
KD Logo

រដ្ឋមន្ត្រីសំណេះសំណាលថ្ងៃចេញទៅហាត់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 541
        លោករដ្ឋមន្ត្រីងហង់ ជួនណារ៉ុននៃក្រសួងអប់រំយុវជន និង កីឡាបានជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាដែលត្រូវចេញទៅកាន់ប្រទេសថៃយប់នេះដើម្បូហ្វឹកហាត់រយៈពេលមួយឆ្នាំនោះ ។
កីឡាករ និង កីឡាការិនីដែលត្រូវចេញទៅហាត់នោះគឺហែមថុន ពន្លឺ និង ហែមថុន វិទិនី ។លោករដ្ឋមន្ត្រីបានចាត់ទកថានេះជាឱកាសដ៏កម្រមួយសម្រាប់យើងកសាងសមត្ថភាពទាំងសម្រាប់ការប្រកួត និងឆ្លៀតសិក្សាពីរបៀបបង្ហាត់របស់ដើម្បីខ្លួនបានក្លាយជាគ្រូបង្វឹកដ៏មានបទពីសោធន៍នៅពេលដែលខ្លួនមានវ័យ ច្រើនមិនអាចប្រកួតបាននោះ ។
លោកបន្ថែមថាក្នុងឱកាសហ្វឹកហាត់នេះត្រូវមានវិន័យ គោរពពេលម៉ោងហ្វឹកហាត់ ហូបចុកឲ្យបានត្រឹមត្រូវតាមបទដ្ឋានកីឡា។កីឡាករហែមថុន ពន្លឺ និង ហែមថុន វិទិនីនឹងចេញដំណើរទៅកាន់ប្រទេសថៃនៅយប់ថ្ងៃទី១១កញ្ញានេះតែម្ដង ។
លោកអ៊ុក សិទ្ធិជាតិអគ្គនាយកកីឡានៃក្រសួងអប់រំយុវជន និង កីឡាមានមប្រសាសន៍ថាក្នុងឱកាសនៃការហ្វឹកហាត់នៅក្រៅប្រទេសនេះពួកគេបានទទួលប្រាក់ខែក្នុងមួយ​ខែ​១.៨០០.០០០​រៀលឌែលនេះជាប្រាក់ខែតាមគោលការណ៍ថ្មីរបស់រដ្ឋាភិបាល ។
ការចេញទៅហ្វឹកហាត់នេះគឺជាការត្រៀមសម្រាប់អូឡាំពិក២០១៦នៅទីក្រុង RIO ប្រទេសប្រេស៊ីលហើយនេះជាការចាត់ចែងឡើងដោយសហព័ន្ធហែលទឹកអន្ទរជាតិ(FINA) និង ក្រុមប្រឹក្សា​អូឡាំពិកអាស៊ី(OCA) ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖