+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូព្រះខ័នរាជ ថា លីគខ្មែរនឹងកាន់តែខ្លាំង បើកីឡាករទើបចេញម៉ាឡេស៊ី ចូលលេងវិញ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 947


លោក Cornor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង គិតថា វានឹងអាចជារឿងដ៏ល្អមួយ ប្រសិនបើកីឡាករដែល ចប់កុងត្រានៅលីគកំពូលម៉ាឡេស៊ី ដូចជា ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេងមកចូលរួមក្របខណ្ឌ Metfone Cambodian League វិញ។


គ្រូបង្វឹកមកពីសាធារណរដ្ឋអៀរឡង់ យល់ឃើញថា វត្តមានរបស់តារាឆ្នើមទាំង៣ នឹងធ្វើឲ្យលីគកាន់តែខ្លាំង។


គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង លើកឡើងបែបនេះ ៖ “ខ្ញ៊ំគិតថាវាមិនមែនជារឿងអាក្រក់អីទេ។ ក្នុងបាល់ទាត់ គឺឆ្លើយតបយ៉ាងណាទៅកាន់ការផ្លាស់ប្ដូរនេះ ព្រោះការផ្លាស់ប្ដូរតែងតែកើតមានឡើងជាធម្មតាក្នុងបាល់ទាត់ គឺគ្រាន់តែផ្ដោតធ្វើយ៉ាងណាចំពោះក្រុមថ្មី។ ខ្ញ៊ំគិតថាវាមិនមែនជារឿងអ្វីមិនល្អទេ តែវានឹងធ្វើឲ្យលីគកានតែខ្លាំង”។


គួរដឹងដែរថា កំពូលកីឡាករកម្ពុជាទាំង៣ព៊ំទាន់សម្រេចថានឹងបន្តលេងក្នុងស្រុក ឬផ្លាស់ទៅក្រៅប្រទេសណាទៀតទេ ខណៈប្រាក់ មុន្នីឧត្តម លេចឮដំណឹងថា អាចចូលរួមជាមួយព្រះខ័នរាជស្វាយរៀងវិញនៅជ៊ំទី២ Metfone Cambodian League ស្របពេលចាន់ វឌ្ឍនាកា និង កែវ សុខផេង កំពុងពិចារណាទ្រនំថ្មី៕ 



ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖