+855 16 757 168     samnob@keiladaily.com
KD Logo

ពេលប៉ះបឹងកេត និង ភ្នំពេញក្រោន កីឡាករថ្មីទាំងពីររបស់វិសាខា ប្រកាន់ជំហរដូចគ្នា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 832


នៅពេលប៉ះភ្នំពេញក្រោន ក្លិបចាស់របស់​កែវ សុខផេង និង បឹងកេត ទ្រនំចាស់របស់ សុខ សុវណ្ណ កីឡាករចំណូលថ្មីវិសាខាទាំងពីរ អះអាងថា  នឹងលេងអស់ពីសមត្ថភាព១០០ភាគរយ តែថា ចំពោះមិត្តរួមក្រុមពីមុនៗ គឺនៅតែរាប់អានគ្នាដដែល។


កែវ សុខផេង រៀបរាប់បែបនេះ "៖សម្រាប់ខ្ញុំប៉ះក្លិបចាស់ គឺលេង១០០ភាគរយដូចគ្នានៅលើទីលាន តែក្រៅទីលាន យើងរាប់អានគ្នាធម្មតា។ បើប៉ះភ្នំពេញក្រោន ហើយខ្ញ៊ំទាត់ចូល ខ្ញុំមិនអបអរទេ ព្រោះធ្លាប់នៅជាមួយគ្នាច្រើនឆ្នាំ។"


ចំណែក សុខ សុវណ្ណ បញ្ជាក់បែបនេះ "៖ពេលលេងលើទីលាន យើងជាគ្រូប្រជែងនឹងគ្នា តែនៅទីលានយើងនៅតែរាប់អានគ្នាធម្មតា ហើយបើខ្ញ៊ំទាត់ចូល គឺដូចសុខផេងអ៊ីចឹង យើងមិនអបអរទេ៖"។


គួរដឹងដែរថា កែវ សុខផេង ដែលទើបបញ្ចប់កុងត្រានៅក្លិប PNKP នៃលីគកំពូលម៉ាឡេស៊ី បានចំណាយពេល៣រដូវកាលនៅភ្នំពេញក្រោន ពីឆ្នាំ២០១៥ ដល់២០១៧។ ចំណែក សុខ សុវណ្ណ បានផ្ទេរពីក្លិបបឹងកេត និង បានបង្ហាញខ្លួនជាសមាជិកថ្មីផ្លូវការរបស់វិសាខា នៅថ្ងៃពុធ ទី៣០ ឧសភា នេះ៕




ផ្ដល់សិទ្ធិ ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖