លោក Diego Simeone បានផ្ដល់ជូនរដូវកាលជោគជ័យសម្រាប់ Atletico Madrid ក្នុងរដូវកាល២០១៧-១៨ ហើយដោយបានបញ្ចប់លេខ២ក្នុងក្របខ័ណ្ឌ La Liga និងឈ្នះជើងឯក Europa League ក្លិបអេស្ប៉ាញមួយនេះទទួលបានប្រាក់រង្វាន់១៥លានអឺរ៉ូ។
ប្រាក់រង្វាន់នេះនឹងត្រូវបានបែងចែកជូនកីឡាករនិងក្រុមគ្រូបង្វឹក។
ស្របពេល Atletico បន្តរីកចម្រើនរៀងរាល់រដូវកាល ការទាមទារជោគជ័យក៏កាន់តែកើនឡើងដែរ ហើយនេះជាអ្វីដែលគ្រូជនជាតិអាហ្សង់ទីនត្រូវចាត់ចែង។
ក្រោយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានទ្វីបអឺរ៉ុប៤ដងតាំងពីឆ្នាំ២០១០មក ការព្រមព្រៀងលើប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ជោគជ័យជាបន្តបន្ទាប់ នាំឱ្យប្រាក់រង្វាន់កើនឡើង បន្ទាប់ពីកិច្ចប្រជុំរវាង Miguel Angel Gil និង Gabi, Diego Godin និង Koke៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖