ខ្សែបម្រើ Koke អះអាងថា ចង់ឲ្យមិត្តរួមក្រុម Antoine Griezmann បន្តនៅ Atletico Madrid ខណៈមានសេចក្ដីរាយការណ៍ថា គេអាចនឹងផ្ទេរទៅក្រុមជើងឯកអេស្ប៉ាញ FC Barcelona។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃអង្គារ Griezmann និយាយថា នេះមិនមែនជាពេលវេលាសម្រាប់និយាយពីបញ្ហាខាងលើ អ្វីសំខាន់បំផុតនោះគឺផ្ដោតលើការជួយក្រុមបាល់ទាត់ជម្រើសជាតិប្រជែងជើងឯក World Cup។
Koke និយាយថា Griezmann ជាកំពូលកីឡាករមួយរូបដែលមានជំនាញខ្ពស់ ហើយគេខំប្រឹងប្រែងជួយក្រុម។ គេទាត់បញ្ចូលទី, គេតស៊ូសម្រាប់ក្រុម។ វាជាការសម្រេចចិត្តរបស់គេថាតើបន្តនៅ ឬ ក៏ទៅ Barcelona។សម្រាប់ Koke គឺចង់ឲ្យ Griezmann បន្តនៅ AT Madrid៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ deccanchronicle
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖