+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុមខ្លាំងទាំង៤ប្រជែងក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រចុងសប្តាហ៍នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 571
  ក្រុមខ្លាំងទាំង៤រួមមានក្រុមThe Crown, Black Hawk, The Pirate និងក្រុម Sparta នឹងត្រូវធ្វើការប្រកួតប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ហ្វុតសាលបុរសដណ្តើមពានរង្វាន់ខេមអេដ ប្រចាំឆ្នាំ២០១៥ (CamEd Men Futsal Tourmament 2015) នៅទីលាន Central Park Sport Complex ក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃសៅរ៍ និងល្ងាចថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ 



     មុនឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬវគ្គ១/២នេះ ក្រុមThe Crown, Black Hawk, The Pirate និងក្រុម Sparta សុទ្ធតែបានបង្ហាញភាពខ្លាំងនៅក្នុងការប្រកួតវគ្គ៨ក្រុម ដែលតម្រូវឲ្យមានការប្រកួតចំនួន២លើកដូចគ្នា កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។
     តាមរយៈការប្រកួតនោះ ក្រុមលេខ១មកពីពូលA The Crown បានលត់ក្រុមលេខ២ពូលB Seri Jas ៨-០ ក្នុងការប្រកួតលើកទី១ និងបានបន្តឈ្នះ ៦-១ សម្រាប់ការប្រកួតលើកទី២។ រីឯក្រុមលេខ២ពូលA Black Hawk បានយកឈ្នះក្រុមលេខ១ពូលB Cubic-M ៦-៣ ហើយបន្តឈ្នះ ១១-១ ក្នុងការប្រកួតជាលើកទី២។



     ចំណែកក្រុមលេខ១ពូលD Sparta បានឈ្នះក្រុមលេខ២ពូលC Banana FC ៥-០ ក្នុងការប្រកួតលើកទី១ មុនពេលស្មើគ្នា ១-១ ក្នុងការប្រកួតលើកទី២ ប៉ុន្តែក្រុមលេខ១ពូលC Mercury FC ត្រូវបានក្រុមលេខ២ពូលD The Pirate ទម្លាក់ក្នុងការប្រកួតវគ្គ៨ក្រុមនោះ តាមរយៈការយកឈ្នះ ៥-១ និង ៦-២។
   ​ ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅចុងសប្តាហ៍នេះ ក្រុមទាំង៤ ត្រូវប្រកួតចំនួន២លើក ដូចដូចវគ្គ៨ក្រុមដែរ ហើយក្រុមមានប្រៀបត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ។ ចំពោះកម្មវិធីនៃការប្រកួតមានដូចខាងក្រោម៖
ការប្រកួតលើកទី១ នៅព្រឹកថ្ងៃសៅរ៍
-The Crown ជួប The Pirate ម៉ោង ៧:៣០ ដល់ម៉ោង ៨:៣០
-Black Hawk ជួប Sparta ម៉ោង ៨:៣០ ដល់ម៉ោង ៩:៣០
ការប្រកួតលើកទី១ នៅល្ងាចថ្ងៃអាទិត្យ
-The Crown ជួប The Pirate ម៉ោង ១៦:០ ដល់ម៉ោង ១៧:០០
-Black Hawk ជួប Sparta ម៉ោង ១៧:០០ ដល់ម៉ោង ១៨:០០ ៕
 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖