នៅទីក្រុង Istra ចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីរដ្ឋធានីមូស្គូប្រទេសរុស្ស៊ី នាយកប្រតិបត្តិក្លិប Atletico Madrid លោក Miguel Angel Gil និងនាយកបច្ចេកទេស Andrea Berta បានចូលទៅជំរំរបស់ក្រុមជម្រើសជាតិបារាំងដើម្បីបន្តការងាររបស់ពួកគេក្នុងរដូវក្ដៅឆ្នាំ២០១៨នេះ។
ក្លិបជាច្រើនកំពុងរង់ចាំដល់ចប់ World Cup 2018 ដើម្បីប្រមាញ់តារាល្បីៗ ប៉ុន្តែ Atletico បានប្រកាសសប្ដាហ៍មុនថាពួកគេឈានដល់ការព្រមព្រៀងជាមួយ Monaco ដើម្បីទិញ Thomas Lemar ស្របពេល Antoine Griezmann និង Lucas Hernandez សុទ្ធតែបានព្រមព្រៀងបន្លាយកិច្ចសន្យាថ្មី។
កីឡាករជម្រើសជាតិបារាំងទាំង៣នាក់បានថតរូបជុំគ្នាជាមួយលោក Gil និង Berta នៅជំរំរបស់បារាំង។
ខ្សែការពារស្លាបឆ្វេង Lucas ចុះកិច្ចសន្យាថ្មីដល់ឆ្នាំ២០២៤ជាមួយ Atletico ខណៈ Griezmann និង Lemar ចុះកិច្ចសន្យាដល់ឆ្នាំ២០២៣៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖