+855 16 757 168     samnob@keiladaily.com
KD Logo

Ferguson និង Wenger ធ្លាប់តាមទិញ Buffon កាលនៅ Parma ខណៈ Man City ធ្លាប់ចែចូវដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 381
អ្នកចាំទីដៃស្អិត Gianluigi Buffon បានទម្លាយថា គេធ្លាប់ត្រូវបានអ្នកចាត់ការ Manchester United, Sir Alex Ferguson និង លោក Arsene Wenger របស់ Arsenal ទាក់​ទង​កាល​ពីនៅអាយុ២០ឆ្នាំពេលកំពុងលេងឲ្យ Parma។

សមាជិក World Cup ជម្រើសជាតិអ៊ីតាលីឆ្នាំ ២០០៦ ខាងលើបង្ហើបថា លោក Wenger ធ្លាប់ហៅគេទៅញុំាអាហារពេលល្ងាចកាលពីឆ្នាំ១៩៩៨ មិនតែប៉ុណ្ណោះ Manchester City គ្រាទើបទទួលបានការវិនិយោគពេញទំហឹងពីអតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ក្នុងឆ្នាំ២០០៧ ក៏ចែចូវរូបគេយ៉ាងស្អិតរមួតដែរ។

Buffon ប្រាប់ BT Sport ៖’’ខ្ញុំថាកាលខ្ញុំអាយុ២០ឆ្នាំ ខ្ញុំទៅអីម្ដងជាមួយលោក Wenger ហើយ Man UTD កាលនោះក៏តាមមើលខ្ញុំខ្លាំងដែរ តែក្រុមដែលតាមស្អិតជាង​គេ​នោះ​​គឺ​ Man City’’។



ចាប់ផ្ដើមអាជីពអ្នកចាំទីក្នុងឆ្នាំ១៩៩៥នៅ Parma គេបង្ហាញខ្លួនបាន១៦៩ប្រកួតមុននឹងផ្ទេរទៅ Juventus ក្នុង​តម្លៃ​ឯតទគ្គ​កម្ម​ប្រមាណ​៣០​លាន​អឺរ៉ូ​កាល​ពី​ឆ្នាំ​២០០១​រហូត​ដល់​​បច្ចុប្បន្ន។ កាលពីចុងឆ្នាំមុន Buffon បានប្រកាសថា World Cup ២០១៨ នៅរុស្ស៊ីគឺជាអនុស្សាវរីយ៍ចុងក្រោយរបស់​គេ​ក្នុងអាជីពបាល់ទាត់៕

ប្រែសម្រួល ៖ សែន សំរេចតេជះ
ប្រភព ៖ Dailymirror

 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖