+855 16 757 168     samnob@keiladaily.com
KD Logo

Van Gaal សង្ឃឹមថា De Gea ជាទាន់ដើម្បីបានជួយ Man UTD ពេលប៉ះ Midtjylland ជើងទី២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 413
អ្នកចាត់ការ Louis van Gaal បានបង្ហាញក្ដីសង្ឃឹមថា អ្នកចាំទីដៃទីមួយ David de Gea នឹងជាពីរបួសទាន់ពេលវេលាដើម្បីជួយ Manchester United វាយបក Midtjylland ក្នុងជើងទី២នៃការប្រកួតបាល់ទាត់ UEFA Europa League។

កាលពីជើងទី១ សប្ដាហ៍មុន បិសាចក្រហមបានចាញ់នៅប្រទេសអ៊ីស្លង់២ទល់នឹង១ ដែលពេលនោះមាន Sergio Romero ជាអ្នកចាំទី។ តែនៅព្រឹកថ្ងៃអង្គារនេះ លោក van Gaal បញ្ជាក់ថា ក្រោយពីពិនិត្យរបួសជង្គង់សាជាថ្មី David de Gea មិនមានបញ្ហាអ្វីធ្ងន់ធ្ងរទៀតទេ។

ដោយឡែក Manchester United នៅមានអ្នកចាំទីដៃទី៣វ័យ១៨ឆ្នាំ Dean Henderson ដែលទើបត្រឡប់មកក្លឹប Stockport County ក្នុងលក្ខខណ្ឌខ្ចីជើង តែគ្រូបង្វឹកជន​ជាតិ​​ហូឡង់ទំនងនឹងដាក់ de Gea ចាប់ដៃទីមួយច្រើនជាង៕

ប្រែសម្រួល ៖ សែន សំរេចតេជះ
ប្រភព ៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖