+855 16 757 168     samnob@keiladaily.com
KD Logo

លីគ​មិន​​អាជីព​​បង្កើត​ច្រើន ជួយ​បន្ថែម​​បទ​ពិសោធន៍​​អាជ្ញា​កណ្ដាល​​វ័យ​ក្មេង​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 334
ទោះមិនមែនជាការបញ្ជាការប្រកួតក្នុងលីគអាជីពក៏ពិតមែន តែការរៀបចំការប្រកួតលីគមិនមែន​​អាជីពច្រើន ធ្វើឱ្យថ្នាល​​អាជ្ញា​កណ្ដាល​​នៅ​កម្ពុជា​​ទទួល​បាន​បទពិសោធន៍​ថ្មីៗច្រើន បន្ទាប់ពីឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ដែលរៀបចំដោយសហព័ន្ធ​​បាល់​ទាត់​កម្ពុជា​ ដើម្បីឈាន​ទៅរក​ការបំពេញ​ការងារ​ជាអាជ្ញា​កណ្ដាល​ក្នុងលីគកំពូល។

កាលពីថ្ងៃទី ២១ កុម្ភៈ ២០១៦ ក្នុងប្រកួតដណ្ដើមពានរង្វាន់ KMH Champions League លោក សរ ជួបវាសនា អាជ្ញាកណ្ដាល​លីគកំពូលកម្ពុជា បានលើកឡើង​ពីសារប្រយោជន៍នៃការប្រកួតមិនអាជីព ចំពោះអាជ្ញាកណ្ដាលវ័យ​ក្មេងយ៉ាងដូច្នេះ៖ “ការរៀបចំ​ប្រកួតលីគ​មិនមែនអាជីព​នេះធ្វើឱ្យ​ក្មេងៗ​មាន​ចំណេះ​ជំនាញ កាន់តែប្រសើរឡើង និង​មាន​ឱកាស​ចូល​ធ្វើ​ជា​អាជ្ញា​កណ្ដាល​អន្តរ​ជាតិ​ និងលីគនៅកម្ពុជាយើង អាជ្ញា​កណ្ដាល​កាន់លីគមិនមែនអាជីពនេះ​ទទួល​បាន​បទ​ពិសោធន៍​​​កាន់​តែ​ច្រើន​ក្នុង​ការ​ប្រកួត​នេះ​និង​ទទួលបានបទពិសោធន៍​ប្លែកៗជាច្រើនពីមិនមែនលីគអាជីព​”។

អាជ្ញាកណ្ដាលកម្រិតFIFA រូបនេះបន្ថែមទៀតថា ធនធានថ្នាលអាជ្ញាកណ្ដាលនាពេលបច្ចុប្បន្នស្ថិតក្នុងកម្រិត​មួយទទួលយកបាន ប៉ុន្តែពួកគេ​នៅពុំទាន់​ទទួល​បានបទ​ពិសោធន៍ និងការអនុវត្តផ្ទាល់ឱ្យបានក្រាស់ក្រែល​នៅឡើយ។ អាជ្ញាកណ្ដាល​វ័យក្មេង តែងត្រូវបាន​ផ្ដល់ឱកាស​ផ្លុំបញ្ជា​ការប្រកួត​តាមលីគ​មិនមែន​អាជីព​ភាគច្រើន ដើម្បីឲ្យពួកគេស្វែងយល់ឲ្យបានច្រើន និង​មាន​ស្មារតី​ល្អ​នៅ​លើ​ទី​លាន​ មុនឈានទៅកម្រិត​អាជ្ញាកណ្ដាលក្នុងលីគកំពូលកម្ពុជា​​។

គួរបញ្ជាក់ដែរថា ពានរង្វាន់ KMH Champions League 2016 ជាពានរង្វាន់ពោរពេញដោយថ្នាលអាជ្ញា​កណ្ដាល ដែលធ្លាប់ឆ្លងកាត់​វគ្គបណ្ដុះបណ្ដាល និង​កំពុង​ក្រេបយកបទពិសោធន៍ថ្មីៗពីការកាត់សេចក្ដីក្នុងប្រកួតទាំងនោះ​៕M

ផ្ដល់សិទ្ធិដោយ៖ ទូរទស្សន៍ PNN
អត្ថបទ និងរូបភាព ៖ តាំង លីហួរ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖