+855 16 757 168     samnob@keiladaily.com
KD Logo

ជង្គង់​​ហោះ Tevez បំបាក់​​ថ្គាម​អ្នកចាំ​ទី​វ័យ​ក្មេង​របស់​​ក្លិប​​ដើម​ Messi​​ (មាន​​វីដេអូ​)​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 532
អ្នកចាំទីវ័យ២០ឆ្នាំ Luis Ezequiel Unsain របស់ក្លិប Newells Old Boys រងរបួសបាក់ថ្គាមពីរដោយសារប៉ះទង្គិចនឹងជង្គង់​របស់ខ្សែប្រយុទ្ធ Carlos Tevez អំឡុង​ការប្រកួតលីគកំពូលអាហ្សង់ទីនទល់នឹង Boca Juniors កាលពីថ្ងៃអាទិត្យទី២១កុម្ភៈ​ឆ្នាំ២០១៦។

ខណៈ Boca Juniors កំពុងនាំមុខ៣-០ទៅហើយ ក្រុមម្ចាស់ផ្ទះនេះបន្តដាក់សម្ពាធលើក្រុមការពារតំណែង​ជើងឯក ហើយ​នៅពេល Tevez ទទួល​បាល់​ដាច់​មួយ​ទល់មួយជាមួយអ្នកចាំទី Ezequiel Unsain ឧប្បត្តិហេតុក៏កើតឡើងពេល Tevez ប្រើល្បឿនបណ្ដើរបាល់​តម្រង់អ្នកចាំទី។ អតីតសមាជិក West Ham, Man Utd, Man City និង Juventus វ័យ៣២ឆ្នាំរូបនេះ​ព្យាយាមលោតរំលង ស្របពេលអ្នកចាំទី​ចេញមកបញ្ឈប់បាល់ តែដោយលើក​ជង្គង់មិនផុត ក៏បោក​នឹងថ្គាម​របស់ Unsain តែម្ដង។ Unsain ទទួលការវះកាត់រួច​ហើយ ហើយប្រហែលជាត្រូវសម្រាក៦សប្ដាហ៍​។ Boca ឈ្នះ​៤-១​ក្នុង​ជំនួប​នោះ​។





កាលពីខែកញ្ញាឆ្នាំ២០១៥ Carlos Tevez ក៏បានធ្វើឱ្យបាក់ជើងខ្សែបម្រើវ័យក្មេង Ezequiel Ham របស់ក្លិប Argentinos Juniors ផងដែរ​ដោយសារ​ការ​បើក​បាត​ពេល​ប្រជែង​គ្នា​ទាត់​បាល់​៕M



ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ foxsports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖