+855 16 757 168     samnob@keiladaily.com
KD Logo

Guardiola ពេញ​ចិត្ត​ទម្រង់​លេង​របស់​ Bayern ទោះរ​បូត​២​គ្រាប់​ឱ្យ​ Juventus តាម​ស្មើ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 312
Bayern Munich បានរបូតការនាំមុខ២គ្រាប់ឱ្យម្ចាស់ផ្ទះ Juventus តាមស្មើ២-២ដោយ Paulo Dybala ក្នុងនាទីទី៦៣និង Stefano Sturaro ក្នុង​នាទី៧៦ បន្ទាប់​ពី Thomas Muller និង Arjen Robben បើកការនាំមុខមុនក្នុងនាទីទី៤៣​និង៥៥ នៃជំនួបជើងទី១វគ្គ១៦​ក្រុមចុង​ក្រោយ UEFA Champions League។ ទោះយ៉ាងនេះ​ក្ដី អ្នកចាត់ការ Pep Guardiola ដែលនឹងចាកចេញពីអាល្លឺម៉ង់​ទៅដឹកនាំ Manchester City នៅរដូវ​កាល​ក្រោយ​ ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់​​កីឡាករ Bayern​។

ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត អ្នកចាត់ការជោគជ័យជាងគេបំផុត​ក្នុងប្រវត្តិសាស្ត្រ​របស់ Barcelona និយាយ​ថា៖ “ខ្ញុំដឹងថា​នៅអ៊ីតាលី​គេផ្ដោត​លើកាយ​សម្បទារ តែខ្ញុំផ្ដោតសំខាន់​លើចិត្តសាស្ត្រ​។ ខ្ញុំមិនរំពឹងថា Juventus គ្មានឱកាសស៊ុត​ចំគោលដៅ ឬ Bayern លេងយ៉ាង​អស្ចារ្យពេញ​៩០នាទី​នោះទេ​។ ពួកគេមាន​កីឡាករដូចជា Mandzukic, Pogba និង Bonucci ដែលជាកីឡាករ​ខ្ញុំពេញចិត្តបំផុតម្នាក់​។ លទ្ធផល​នៅទីបញ្ចប់​មិនជា​ទីគាប់​ចិត្ត​ទេ ប៉ុន្តែកុំភ្លេចថា Juventus ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ​រដូវកាលមុន ខណៈ Bayern មិនបានបន្តដំណើរវែង​ឆ្ងាយនោះទេ។ យើងកំពុង​លេង​ទល់​នឹង​ក្រុម​ដ៏ខ្លាំង​មួយ មិនមែនក្រុមមកពី​តាមខេត្តនោះឡើយ ពួកគេឈ្នះពាន៤នៅអ៊ីតាលី។ យើងមានកីឡាករក្មេងៗ​ច្រើនក្នុងជំនួបនេះ។ ខ្ញុំពិតជា​សប្បាយ​ចិត្តចំពោះ​ការលេង​របស់យើង​ថ្ងៃ​នេះ​ វាជាការប្រកួតដ៏គួរឱ្យ​ចងចាំបំផុតមួយក្នុងអាជីព​បង្វឹក​របស់ខ្ញុំ​។ ពេល​ខ្លះ​អ្នក​មិន​អាច​វាយ​តម្លៃ​តែ​លើ​លទ្ធផល​​បាន​ទេ​​”។



ទាក់ទងនឹងជំនួបជើងទី២វិញ លោក Guardiola រំពឹងថាប្លង់លេងរបស់ Juventus នឹងខុសប្លែកពីនេះ ហើយទំនងជា​កីឡាករ​៥នាក់​នៅ​ខាង​ក្រោម​ តែក្លិប​យក្ស​របស់​អ៊ីតាលីមួយ​នេះមានគុណភាព​ប្រយុទ្ធល្អខ្លាំងណាស់​​។







ចំណែកអ្នកចាត់ការ Juventus លោក Massimiliano Allegri និយាយថាតង់ទី១យប់មិញ Bayern ដាក់សម្ពាធខ្លាំង​នៅតំបន់របស់ Juventus បណ្ដាល​ឱ្យកីឡាករ​របស់លោកបង្កើកកំហុសជាច្រើនក្នុងការបញ្ជូនបាល់ តែ​នៅ​តង់​ទី​២​កីឡាករ​របស់​លោក​​លេង​បាន​​ប្រសើរ​​ច្រើន​​​ ហើយលោក​រំពឹងថាការ​លេង​ដូច​តង់ទី១​នោះ​នឹង​មិន​កើត​ឡើង​ទៀត​ទេ​ពេល​ប្រកួត​ជើងទី២​​នៅ Allianz Arena​៕M



ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ bbc, dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖