+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុម Ceres របស់ហ្វ៊ីលីពីនស្មើ២-២ជាមួយ​ក្រុម​ម៉ាឡេស៊ី​ Selangor ក្នុង​ពាន AFC Cup​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 411
ការប្រកួតពានក្លិបអាជីពកម្រិតទី២ទ្វីបអាស៊ី AFC Cup ដែលស្មើនឹង Europa League របស់អឺរ៉ុបវិញ ក្រុម Ceres La Salle របស់​ហ្វីលីពីន ស្មើ២-២​ជាមួយ​ក្រុមខ្លាំង​ម៉ាឡេស៊ី Selangor FA ក្នុងពូល E។ Ceres ជា​អ្នក​នាំ​មុខ​មុន​ក្នុង​នាទី​ទី១៨​ដោយ​ខ្សែ​បម្រើ​​កូន​កាត់​​អាល្លឺម៉ង់​​​ជម្រើស​​ជាតិ​​ហ្វ៊ីលីពីន​​ Stephan Schrock តែ​​ត្រូវ​ខ្សែ​ប្រយុទ្ធ​អាហ្សង់​ទីន​ Mauro Olivi តាមស្មើឱ្យ Selangor វិញក្នុងនាទីទី៣៤​។ នៅនាទីទី៦០ ក្រុម​ភ្ញៀវ​បើក​ការ​នាំ​មុខ​វិញ​ម្ដង​តាម​រយៈ​​បាល់ហ៊្វ្រីឃីករបស់ Hafiz Kamal តែ៣នាទីមុនចប់ការប្រកួតកីឡាករ​អេស្ប៉ាញ Adrian Gallardo តែតយក១ពិន្ទុឱ្យក្រុមរបស់ហ្វ៊ីលីពីន​នៅថ្ងៃបើកឆាក។

ក្នុង​ពូល E ជាមួយ​គ្នា​នេះ Tampines Rovers របស់​សិង្ហបុរី លត់ Bangladesh Sheikh Jamal Dhanmondi​ មក​ពី​បង់ក្លាដេស ៤-០ ក្នុង​នោះ Jermain Pennant ជា​អ្នក​បង្កើត​ឱកាស​៣​គ្រាប់​៕M

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖