+855 16 757 168     samnob@keiladaily.com
KD Logo

Sven Goran Eriksson ថា​ចិន​អាច​ប្រជែង​ជើង​ឯក​ World Cup ក្នុង​ពេល​១​ទសវត្សរ៍​ទៀត​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 540
អតីតគ្រូបង្គោលជម្រើសជាតិអង់គ្លេស លោក Sven Goran Eriksson ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិបលីគកំពូលចិន Shanghai SIPG មាន​ជំនឿថា​ចិនអាច​រំកិល​ចូលខ្លួនប្រជែងពានរង្វាន់ World Cup បានក្នុងរយៈពេល​ជាង​១០ឆ្នាំទៀត​។

គ្រូជនជាតិស៊ុយអែដរូបនេះនិយាយថា ១០ឆ្នាំ​ទៅ​១៥ឆ្នាំខាងមុខ ចិននឹងប្រកួតប្រជែងដើម្បីយកពាន World Cup ព្រោះថា​បច្ចុប្បន្ននេះ​ការវិនិយោគ​ក្នុងបាល់ទាត់​ចិនកំពុងតែរីកលូតលាស់ធំឡើងៗ​​ពី​មួយ​ឆ្នាំ​ទៅ​​មួយ​ឆ្នាំ​ ពោលគឺក្លិបនានា​មិនត្រឹមតែ​​ចាយ​លុយ​​រាប់​សិប​លាន​​ដុល្លារ​​ដើម្បី​ទិញ​កីឡាករ​ល្បីៗ​ពីអឺរ៉ុប​មកប៉ុណ្ណោះទេ តែ​ថែម​ទាំង​​​​បើក​សាលា​បាល់​ទាត់​​ព្រោង​ព្រាត​​ទូទាំង​ប្រទេស​​ទៀត​ផង​​​​ដែល​​មាន​​ក្មេង​​ៗ​​ទាំង​​ប្រុស​ទាំង​ស្រី​ចូល​ហាត់​យ៉ាង​សកម្ម​។

អតីតគ្រូបង្វឹក Roma, Benfica, Lazio, Man City, ម៉ិកស៊ីកូ និងកូឌីវ័រ បន្តថាកាល​លោកធ្វើការ​នៅអ៊ីតាលី​ក្នុងទសវត្សរ៍ទី៩០​ គ្រប់កីឡាករ​ចង់ទៅប្រកប​អាជីព​ទីនោះ​ដោយសារលុយច្រើនហើយបាល់ទាត់​ក៏ខ្លាំង​។ ក្រោយ​មក​ នៅឆ្នាំ២០០០ជាង កីឡាករ​ចង់​ទៅ Premier League ព្រោះ​លុយច្រើនជាង បាល់ក៏​ខ្លាំង​ជាង តែក្នុង​ឆ្នាំ២០១៦​នេះហាក់ដូចជា​កីឡាករគ្រប់រូបចង់​មក​លេង​​នៅ​ចិន​ ដែលជារឿងល្អ​សម្រាប់វិស័យ​បាល់ទាត់ចិន​។ ជាក់ស្ដែង Ramires, Teixeira, Jo, Jackson Martinez និង Asamoah Gyan ជាដើម​កំពុង​លេងនៅចិន​ ព្រម​ជាមួយ​គ្រូ​បង្វឹក​ល្បីៗ​​ជា​ច្រើន​រូប​ផង​ដែរ​។

​ចិន​ ធ្លាប់​ឡើង​ដល់​​ជុំ​ផ្ដាច់​ព្រ័ត្រ​៣២​ក្រុម​ចុង​ក្រោយ​​ម្ដង​កាល​ពី​ World Cup 2002 នៅ​ជប៉ុន-កូរ៉េ​ខាង​ត្បូង តែ​បាត់​មុខ​តាំង​ពី​ពេល​នោះ​មក ហើយ​ក្នុង​វគ្គ​ជម្រុះ​ដណ្ដើម​កៅអី​ឆ្ពោះ​ទៅ​កាន់ World Cup 2018 នៅ​រុស្ស៊ី ចិន ក៏​ស្ទើរ​អស់​ឱកាស​ទៅ​ហើយ​ដែរ​។ យ៉ាង​ណា​ក្ដី មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយ​មាន​ការ​ជំរុញ​ខ្លាំង​ពី​លោក​ប្រធានាធិបតី​ Xi Jinping ដែល​ជា​អ្នកគាំទ្រ​បាល់ទាត់​មួយ​រូប​ផង​នោះ ចិន​បាន​និង​កំពុង​វិនិយោគ​រាប់​រយ​ រាប់​ពាន់​លាន​ដុល្លារ​លើ​វិស័យ​បាល់ទាត់​៕M

ប្រែ​សម្រួល​៖ ប៊ុនតឺម​
ប្រភព​​៖ reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖