+855 16 757 168     samnob@keiladaily.com
KD Logo

Dynamo Kiev បារម្ភ​ពីភាព​ខ្លាំង​របស់ Manchester City

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 474
ក្រុមជើងឯកអ៊ុយក្រែន Dynamo Kiev សារភាពពីក្ដីបារម្ភរបស់ខ្លួនចំពោះ Man City ដោយនិយាយថាពួកគេដឹងច្បាស់​ថាក្លិបរបស់អង់គ្លេស​ខ្លាំង​យ៉ាងណា។

នេះជាលើកដំបូងដែល Dynamo Kiev ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ តាំងពីរដូវកាល​១៩៩៩-២០០០មក ស្រប​ពេល Man City ដែលចាញ់​៣ប្រកួត​ចុងក្រោយ​ជាប់ៗគ្នា ប៉ងឡើងឱ្យដល់វគ្គ៨ក្រុមចុងក្រោយ Champions League ជាលើកទី១​សម្រាប់ក្លិប​។

ជម្រើស១១នាក់ដំបូងរបស់លោក Manuel Pellegrini ម៉ោង២:៤៥រំលងអធ្រាត្រថ្ងៃពុធនេះ​អាចមាន Hart; Zabaleta, Kompany, Otamendi, Clichy; Fernandinho, Fernando; Silva, Touré, Sterling; Agüero ខណៈពួកគេនឹង​អវត្តមាន Delph (កំភួនជើង), De Bruyne (ជង្គង់), Bony (កំភួនជើង), Navas (សរសៃពួរ) ចំណែក​ខ្សែការពារ Sagna និង Mangala នៅស្រពិច​ស្រពិល។

ក្នុងរដូវកាល២០១០-២០១១ ក្រុមទាំងពីរប៉ះគ្នាក្នុងពានរង្វាន់ Europa League ដែល​ពេលនោះ Andriy Shvchenko និង Oleh Gusev ស៊ុតឱ្យ​ក្រុម​របស់​អ៊ុយក្រែន​ឈ្នះគ្រាប់បាល់​សរុប២-១នាវគ្គ១៦ក្រុមចុងក្រោយ​៕M

ប្រែ​សម្រួល​៖ ប៊ុនតឺម​
ប្រភព​&​រូបថត​៖ uefa

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖