+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូបង្វឹក PSV មិន​ចង់​របូត​គ្រាប់​បាល់​ ខណៈ​គ្រូ Atletico ចង់​គ្រប់​គ្រង​ការ​ប្រកួត​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 459
លោក Phillip Cocu គ្រូបង្វឹកក្លិប PSV និយាយថាការរក្សាទីមិនឱ្យគេស៊ុតចូល(clean sheet)អាចជារឿងដ៏សំខាន់ តែ​លោក Diego Simeone គ្រូ​បង្វឹក Atletico Madrid ចង់ឃើញកីឡាករ​លេងបានល្អនិងត្រួតត្រា​ការប្រកួត​នៅដី PSV។ Fernando Torres អាចនឹងចាប់ដៃគូ​​ប្រយុទ្ធជាមួយ Antoine Griezmann ក្នុង​ជម្រើស​ដំបូង​រាត្រីនេះ ស្របពេល Carrasco និងខ្សែ​បម្រើ Tiago មានរបួស។ សម្រាប់ PSV អវត្តមាន​តែប្រធានក្រុម Luuk De Jong ម្នាក់គត់​ដោយសារ​ជាប់​បម្រាម​។ កាលជួបគ្នាក្នុងពូលអំឡុងរដូវកាល​២០០៨-០៩ Atletico ឈ្នះ​៣-០​នៅ​ដី PSV និងឈ្នះ២-១ទៀត​ក្នុង​ទឹកដី​ខ្លួនឯង​៕M

ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​ទាំង​ពីរ​​ទំនង​ជា​៖

PSV: Zoet; Arias, Bruma, Moreno, Willems; Van Ginkel, Guardado, Pröpper; Pereiro, Locadia, Narsingh.
អវត្តមាន​​៖ De Jong (ជាប់​បម្រាម​)
ស្រ​ពិច​ស្រពិល​៖ Lestienne (កំភួន​ជើង​)
ជាប់​កាត​លឿង​១​៖ Bruma, Guardado

Atlético: Oblak; Juanfran, Godín, Giménez, Filipe Luís; Koke, Gabi, Saúl Ñíguez, Óliver Torres; Griezmann, Fernando Torres.
អវត្តមា​ន​៖ Carrasco (​ក​ជើង​), Partey (សរសៃពួរ​), Tiago (​ជើង)។

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ uefa


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖