+855 16 757 168     samnob@keiladaily.com
KD Logo

ប្រាក់ មុន្នីឧត្តម រំពឹងជួយ​ព្រះខ័នរាជឲ្យល្អឡើងវិញ តែ​ស្ដាយខានលេងជាមួយ​មិត្តរួមក្រុមចាស់ខ្លះទៀត​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1061

ដោយមើលឃើញពីលទ្ធផលមិនសូវល្អនាពេលកន្លងនៅជុំទី១ក្នុងក្របខណ្ឌ Metfone Cambodian League រដូវកាល ២០១៨ ប្រាក់ មុន្នីឧត្តម បាន​សម្រេចចិត្តចូលរួម​ជាមួយក្រុមចាស់ព្រះខ័ន​រាជស្វាយរៀងជាថ្មីនៅជុំទី២។ 


តារាឆ្នើមក្រុមជម្រើសជាតិកម្ពុជា ប្រាប់ថា ក៏​មាន​អារម្មណ៍ស្ដាយមិនបានលេងជាមួយមិត្តរួមក្រុមចាស់មួយចំនួនដែលជាប់បម្រាមក្នុងច្រើនខែ។

កម្លាំងស្នូលរបស់ព្រះខ័នរាជស្វាយរៀង ពន្យល់ពីការសម្រេចចិត្តវិលចូលក្លិបចាស់បែបនេះ ៖"ហេតុផលទីមួយ គឺខ្ញុំឃើញថា ការលេងរបស់ក្លិប គឺមិនទទួលបានលទ្ធផលល្អ ទី២ គឺយើងកំពុងមានបញ្ហាកីឡាករដែលជាប់ពិន័យ ហើយទី៣ ខ្ញុំពិតស្ដាយដែលកមិនបាន​លេងជាមួយមិត្តរួមក្រុមដែលយល់ចិត្តគ្នាពីមុនមក ដោយសារពួកគាត់ជាប់ពិន័យ ខណៈអ្នកខ្លះទៀតក៏របួស។ ចឹងខ្ញុំសង្ឃឹមថា កីឡាករក្មេងៗដែលនៅសល់នឹងប្រឹងលេងអស់ពីសមត្ថភាព ទាំងពួកយើងផងដែរដើម្បីជួយក្រុមឲ្យបានលទ្ធផលល្អឡើងវិញ"។


គួររំឭកថា ប្រាក់ មុន្នីឧត្តម បានចាកចេញពីព្រះខ័នរាជស្វាយរៀង ជាទីរូបគេហ្វឹកហាត់តាំងពីថ្នាលយុវជន ទៅចូលរួមជាមួយក្លិប Negeri Sembilan នៃក្របខណ្ឌកំពូលម៉ាឡេស៊ី នៅដើមរដូវកាល២០១៨ តែបញ្ចប់កិច្ចសន្យាអំឡុងខែឧសភា។


សម្រាប់កីឡាករបរទេសពីររូបទៀតដែលចូលរួមក្នុងការបង្ហាញខ្លួនជាសមាជិកថ្មីរបស់ព្រះខ័នរាជស្វាយរៀងនៅព្រឹកថ្ងៃសុក្រ​ ទី២៩ មិថុនា នេះរួមមានខ្សែបម្រើប្រយុទ្ធជនជាតិអង់គ្លេស Harley Willard និង Sergio Barboza មកពីប្រេស៊ីល៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖