+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែ​ប្រយុទ្ធ​ក្រូអាត​ Simic ត្រលប់​ទៅ​វៀតណាម​វិញ​ក្រោយ​ចរចា​ជាមួយ​បឹងកេត​បរាជ័យ​

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 265
ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Marko Simic បានត្រលប់ទៅកាន់ប្រទេសវៀតណាម​វិញហើយ ដោយសារ​ការចរចា​ជាមួយ​បឹងកេតអង្គរ​មិនបាន​ឈាន​ដល់​ការ​ព្រម​ព្រៀងគ្នា​។

អតីតសមាជិកជម្រើសជាតិយុវជនក្រូអាត U19, U20 និង U21 រូបនេះបានបំពេញ​ចិត្តថ្នាក់ដឹកនាំ ក្រុមគ្រូបង្វឹក និងកីឡាករ​បឹងកេតអង្គរ ចំពោះ​ទេពកោសល្យ​របស់ខ្លួនអំឡុងពេលធ្វើតេស្តបង្ហាញ​សមត្ថភាពប៉ុន្មានថ្ងៃ​។

ប៉ុន្តែឧបសគ្គដែលរារាំងមិនឱ្យមានការចុះកិច្ចសន្យា​ជាមួយគ្នា គឺដោយសារ​ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ​ទាមទារ​លក្ខខណ្ឌផ្ទាល់​ខ្លួនច្រើន​និងលើស​ពីលទ្ធភាព​របស់ក្លិប​លោក ស៊ីវ ថា នាពេលបច្ចុប្បន្ន ដូចជាប្រាក់ខែ កន្លែងស្នាក់នៅ និងប្រាក់រង្វាន់ពេល​ប្រកួត​ឈ្នះ​ជា​​ដើម​​។ ម្យ៉ាងទៀត ក្រុមដែលបង្វឹក​ដោយលោក ប្រាក់ សុវណ្ណារ៉ា កំពុងចំណាយច្រើនលើកីឡាករ​បរទេស៤​នាក់​ស្រាប់​ទៅហើ​យ​ រួមមានខ្សែប្រយុទ្ធសញ្ជាតិ​នីហ្សេរីយ៉ា Gbenga, ខ្សែបម្រើស្លាប​សញ្ជាតិ​នីហ្សេរីយ៉ា Paul Omogba និង​ខ្សែបម្រើសញ្ជាតិ​ជប៉ុន Yuya Wada និង Tatsuta Kazuki​។



Keiladaily ទទួលដំណឹងថាក្លិបភ្នំពេញក្រោន ក៏ចាប់អារម្មណ៍ចង់បានខ្សែ​ប្រយុទ្ធកម្ពស់១.៨៧ម៉ែត្រខាងលើ​ដែរ។ ប៉ុន្តែគេអាច​យល់បាន​ថាមូលហេតុ​ដែលក្រុម​ការពារតំណែងជើងឯក​ខេមបូឌានលីគ​មិនស្វះស្វែងចុះកុងត្រា​ជាមួយ Simic គឺ​ដោយសារ ក្រោន មានកីឡាករ​បរទេស​មិនមែន​អាស៊ី៤​នាក់​រួច​ទៅ​ហើយ ដូចជាអ្នកចាំទី​សញ្ជាតិអេស្ប៉ាញ Abel Yebenes, ខ្សែការពារ​សញ្ជាតិបារាំង Anthony Aymard, ខ្សែប្រយុទ្ធ​សញ្ជាតិអាហ្វ្រិក​ខាងត្បូង Shane Booysen និងខ្សែប្រយុទ្ធ​សញ្ជាតិ​នីហ្សេរីយ៉ា George Kelechi។ គេជឿថាកៅអីកីឡាករ​បរទេសម្នាក់ទៀត​របស់ក្រោន គឺបម្រុងសម្រាប់ស្វែង​រ​កកីឡាករអាស៊ី ដើម្បី​យកចំណេញ​​ពី​​រូបមន្តកីឡាករបរទេស ៣+១ (យ៉ាងហោចមានអាស៊ីម្នាក់)​នៅ​លើ​ទីលាន​ ក្នុង​រដូវកាល២០១៦​នេះ​៕M

អត្ថបទ៖ ប៊ុនតឺម
រូបថត៖ giaobao

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖