+855 16 757 168     samnob@keiladaily.com
KD Logo

ស៊ូហាណា ថា ជំនួបណាហ្គា និង ព្រះខ័នរាជល្ងាចនេះទំនងតឹងតែដោយសារវត្តមានប្រាក់ មុន្នីឧត្តម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 720


ខ្សែបម្រើណាហ្គាវើលដ៍ សុះ ស៊ូហាណា យល់ឃើញថា វត្តមានរបស់ប្រាក់ មុន្នីឧត្តម និង កីឡាករបរទេសថ្មី២រូបទៀត អាចធ្វើឲ្យជំនួបជាមួយព្រះខ័នរាជស្វាយរៀង នៅក្របខណ្ឌ Metfone Cambodian League ល្ងាចថ្ងៃសៅរ៍ ទី៣០ មិថុនា នេះមានការលំបាកខ្លាំង។

ទោះមិនបានដឹងច្បាស់ពីកីឡាករបរទេសទាំង២រូប ប៉ុន្តែ ស៊ូហាណា ជឿជាក់ថា បទពិសោធរបស់មុន្នីឧត្តម និង សមាជិកចំណូលថ្មីរបស់ព្រះខ័នរាជស្វាយរៀង អាចបង្កគ្រោះថ្នាក់ដល់ខ្សែការពារណាហ្គាវើលដ៍។


ហាណា ពន្យល់បែបនេះ ៖"សម្រាប់ការមកដល់របស់ប្រាក់ មុន្នីឧត្តម និង កីឡាករបរទេសពីររូបទៀត អាចបង្កគ្រោះថ្នាក់ដល់ខ្សែការពារក្រុមខ្ញុំ ព្រោះឧត្តមជាកីឡាករមានបទពិសោធ និង សមត្ថភាពល្អ ហើយទោះបីជាខ្ញុំមិនបានដឹងច្បាស់ពីសមត្ថភាពកីឡាករបរទេសពីររូបទៀត តែខ្ញុំគិតថា ពួកគេអាចធ្វើបានការប្រកួតល្ងាចកាន់តែតានតឹង"។

គួរដឹងដែរថា ប្រាក់ មុន្នីឧត្តម និង កីឡាករបរទេស២រូប គឺ ខ្សែបម្រើប្រយុទ្ធជនជាតិអង់គ្លេស Harley Willard និង Sergio Barboza មកពីប្រេស៊ីល បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង កាលថ្ងៃសុក្រ ទី២៩ មិថុនា។


ដោយឡែក ជំនួបរវាងក្រុមទាំងពីរនឹងធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី៣០ មិថុនា នេះ៕

ផ្ដល់សិទ្ធិ ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖