+855 16 757 168     samnob@keiladaily.com
KD Logo

វិសាខា ៖ ប៉ះអគ្គិសនីរសៀលនេះ សុវណ្ណ, ឌីណា និង សុខផេង អាចនឹងចូលលេង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 958

លោក ហុក សុជីវ័ន គ្រូបង្គោលក្លិបវិសាខា បង្ហើបថា ខ្សែការពារ សុខ សុវណ្ណ, ខ្សែបម្រើ ទិត្យ ឌីណា និង ខ្សែប្រយុទ្ធ កែវ សុខផេង ទំនងអាចបង្ហាញខ្លួនលើកដំបូងនៅថ្ងៃអាទិត្យ ទី០១ ខែកក្កដា ប៉ះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ជំនួប Metfone Cambodian League។


យ៉ាងណាក៏ដោយ គ្រូបង្វឹកក្រុមជើងឯកលីគទី២កម្ពុជា មិនទាន់ច្បាស់ថា សមាជិកថ្មីទាំង៣អាចយល់ចិត្តគ្នាប៉ុនណា តែរំពឹងពួកគេអាចធ្វើបានល្អក្នុងក្រុម។

លោក ហុក សុជីវ័ន ឲ្យដឹងបែបនេះ ៖”ទាំងសុខ សុវណ្ណ, ទិត្យ ឌីណា និង កែវ សុខផេង អាចនឹងចូលលេងក្នុងការប្រកួតនៅថ្ងៃអាទិត្យនេះ ប៉ុន្តែខ្ញុំមិនបានដឹងច្បាស់ថា ពួកគេអាចយល់គ្នាក្នុងក្រុមប៉ុនណាទេ ព្រោះពីមួយអាទិត្យ ទៅមួយអាទិត្យយើងអត់មានពេលសមជើងទេ បានតែហាត់ធម្មតា តែមួយរយៈចុងក្រោយនេះ ខ្ញុំសង្កេតឃើញថា ពួកគេអាចធ្វើបានល្អ”។


គួរដឹងដែរថា កែវ សុខផេង និង សុខ សុវណ្ណ បានបង្ហាញខ្លួនជាសមាជិកថ្មីរបស់វិសាខា កាលចុងខែឧសភា ខណៈទិត្យ ឌីណា ទើបតែចូលរួមជាក្រុមចំណូលថ្មីនេះកាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ ដោយផ្ទេរពីអគ្គស្នងការដ្ឋាននគរបាលជាតិ៕


ផ្ដល់សិទ្ធិ ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖