+855 16 757 168     samnob@keiladaily.com
KD Logo

Yangoon United ដែលធ្លាប់ចាញ់បឹងកេតអង្គរ ឈ្នះ South China ២-១ នៅ AFC Cup

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 449
Yangoon United របស់មីយ៉ាន់ម៉ាបានយកឈ្នះក្រុមភ្ញៀវ South China មកពីហុងកុងដោយលទ្ធផល២ទល់នឹង១ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ AFC Cup ប្រចាំពូល G នៅថ្ងៃពុធ ទី២៤ នេះ។

ក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ាត្រូវបានក្រុមភ្ញៀវនាំមុខមុននៅនាទីទី១៥ ដោយខ្សែប្រយុទ្ធអូស្ត្រាលី Ryan Griffiths តែក្រោយមកកីឡាករក្នុងស្រុក Kyaw Ko Ko តាម​ស្មើ បាន​វិញនៅ៤នាទីក្រោយមក មុននឹងមិត្តរួមក្រុមសញ្ជាតិប្រេស៊ីល Fernandes ស៊ុតគ្រាប់ជ័យជម្នះនៅនាទី៤៨នៃតង់ទី២។ ដោយឡែក ក្រុមម្ចាស់ផ្ទះបានបាត់សមាជិកម្នាក់ គឺ​កីឡាករ Yan Aung Kyaw ដោយសារកាតក្រហមនៅនាទី៥៤។

ការប្រកួតបន្ទាប់ Yangoon United ហោះទៅម៉ាល់ឌីវដើម្បីជួបជាមួយក្លឹប Maziya នៅថ្ងៃទី០៩ ខែមីនា៕





អត្ថបទ ៖ សែន សំរេចតេជះ
ប្រភព & រូបភាព ៖ Yangoon United Facebook Page

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖