+855 16 757 168     samnob@keiladaily.com
KD Logo

ប្រាក់ មុន្នីឧត្តម ៖ ខ្ញុំចូលទ្រនំចាស់វិញ​ដើម្បីលត់ខ្លួនយកឱកាសទៅក្រៅប្រទេសម្ដងទៀត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 692

ការឈានជើងទៅប្រកបអាជីពនៅក្រៅប្រទេសនៅតែជាគោលបំណងមួយរបស់ប្រាក់ មុន្នីឧត្តម ជាហេតុធ្វើឲ្យគេសម្រេចចិត្តវិលចូលព្រះខ័នរាជស្វាយរៀងម្ដងទៀត ដើម្បីលត់ដំខ្លួន។


កីឡាករដែលបានបញ្ចប់កិច្ចសន្យានៅក្លិបម៉ាឡេស៊ី Negeri Sembilan ថា ទទួលបានបទពិសោធច្រើនពីការលេងនៅក្រៅស្រុក ដូច្នេះការវិលមកទ្រនំចាស់នេះជាពិសេសដ៏ពិសេសដើម្បីដុសខាត់សមត្ថភាពកាន់តែប្រសើរ។

ខ្សែបម្រើព្រះខ័នរាជស្វាយរៀង ពន្យល់បែបនេះ ៖ "តាំងពីខ្ញុំត្រឡប់មកវិញ ខ្ញុំមានបទពិសោធច្រើនពីទីនោះ ហើយខ្ញុំមកទីនេះដើម្បីជួយព្រះខ័នរាជស្វាយរៀង និង មានពេលច្រើនដើម្បីលត់ដំអភិវឌ្ឍខ្លួនឲ្យខ្លាំងជាងមុនផង ជួយក្លិបឲ្យល្អឡើងវិញ និង អាចមានឱកាសទៅលេងក្រៅស្រុកសាជាថ្មីម្ដងទៀត"។


គួរដឹងដែរថា ប្រាក់ មុន្នីឧត្តម បានចាកចេញពីព្រះខ័នរាជស្វាយរៀងជាទីរូបគេរួមរស់តាំងពីនៅជាយុវជនថ្នាលទៅចូលរួមជាមួយក្លិប Negeri Sembilan នៅដើមរដូវកាល២០១៨៕ តែបានបញ្ចប់កិច្ចសន្យាវិញកាលខែឧសភា៕


ផ្ដល់សិទ្ធិ ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖