អតីតអ្នកចាំទី Real Madrid វ័យ៣១ឆ្នាំ Antonio Adan បានផ្ទេរពី Real Betis ទៅចូលរួម Atletico Madrid ក្នុងតម្លៃ១លានអឺរ៉ូ។
អ្នកចាំទីដែលធ្លាប់ជាប់ជម្រើសជាតិយុវជនអេស្ប៉ាញពី U16ដល់U21 បានចុះកិច្ចសន្យា២ឆ្នាំជាមួយ Atletico នៅថ្ងៃពុធទី៤ខែកក្កដាឆ្នាំ២០១៨។
Getafe និង Sporting Lisbon ក៏ចាប់អារម្មណ៍ Adan ដែរ ប៉ុន្តែកីឡាករកម្ពស់១.៩ម៉ែត្របានជ្រើសរើសក្លិបនៅរាជធានីអេស្ប៉ាញដែលជាគូប្រជែងរួមក្រុងរបស់អតីតក្លិបដើមរបស់គេ។
សូមរំឭកថា Adan បានចាកចេញពី Real Madrid ក្នុងឆ្នាំ២០១៣ទៅលេងឱ្យ Cagliari នៅអ៊ីតាលីមួយរដូវកាល រួចត្រលប់មកប្រទេសកំណើតវិញលេងឱ្យ Real Betis ក្នុងឆ្នាំ២០១៤ដល់ដំណាច់រដូវកាល២០១៧-១៨៕
ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖