+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាប្រណាំងរទេះជនពិការសម្រុកហ្វឹតហាត់ត្រៀមព្រឹត្តិការណ៍ប៉ារ៉ាស៊ីហ្គេម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 553
        កីឡាប្រណាំងរទេះជនពិការកម្ពុជាប្រាំនាក់កំពុងសម្រុកហ្វឹតហាត់រៀងរាល់ថ្ងៃក្នុងពហុកីឡដ្ឋានជាតិ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប៉ារ៉ាស៊ីហ្គេម នៅសឹង្ហបូរីនាចុងឆ្នាំ២០១៥ ។ ក្រោយហាត់ពត់លត់ដុំអស់រយៈពេលជាង៨ខែកន្លងមក គ្រូបង្វឹកសង្កេតឃើញថាអត្តពលិកពិការទាំងអស់ទទួលបានសទ្ធិផលមួយប្រសើរជាងមុនបើធៀបទៅនិងការប្រកួតមុនៗ។ នេះបើតាមសម្ដីរបស់គ្រូបង្វឹក លាក់ ឡុច ប្រាប់ថា នៅថ្ងៃទី ១០ កញ្ញា នាពុហកីឡដ្ឋានជាតិ ៖


​​​​​​​​​​​​​​                                                     លោក លាក់ ឡុច គ្រូបង្វឹកអត្តពលិកពិការ

        លាក់ ឡុច៖ “បើប្រៀបធៀបនិងឆ្នាំមុនៗគឺគាត់ថេរវេលាល្អជាងមុខច្រើនអាចបញ្ញាក់បានថាពីមុន២០០មចឹងគាត់ធ្លាប់នៅភូមាគាត់ធ្វើបាន២៩នាទីជាង តែឥឡូវគាត់ធ្វើបានខ្ទុង២៨ក្រាស់ទៅ២៩គត់”
       ទន្ទឹមនិងនេះកីឡាករ វ៉ាន់ វ័ន ម្ចាស់មេដាយមាស៣គ្រឿងក្នុងព្រឹត្តិការណ៍ប៉ារ៉ាស៊ីហ្គេម បាននិយាយពីភាពខុសគ្នារវាងការហ្វឹតហាត់លើប៊េតុង និងហ្វឹតហាត់លើពាស់ ៖


​​​​​​​​​                                                             កីឡាករ វ៉ាន់ វ័ន ពាក់អាវពណ៌លឿង

        “កាលខ្ញុំហាត់លើប៊េតុងគឹមានផលវិបាកទីមួយគឺមានលានម៉ូតូច្រើនព្រោះខ្ញុំហាត់នៅលើផ្លូវហើយស៊ីសំបកកង់ច្រើនតែវាមានភាពធូរជាង ហើយមកហាត់លើពាស់នេះគឺស្ដង់ដាតែវាតឹង តែវាជាភាពងាយស្រួលដែលព្រោះវាតាមស្ដង់ដារបស់គេ”       
        
គួរបញ្ចាក់ថា អត្តពលិករទេះជនពិការចាប់ផ្ដើមហ្វឹតហាត់តាំងពីខែមករា នៅកោះពេជ្រ មុនផ្លាស់ប្ដូរមកហ្វឹតហាត់នៅពហុកីឡាដ្ឋានជាតិក្នុងខែកញ្ញា ក្រោយពេលទីលានបញ្ចប់ការជួសជុល។ កីឡាប្រណាំងរទេះជនពិការកម្ពុជាក៏ធ្លាប់ដណ្ដើមបាន មេដាយមាស៣គ្រឿង ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿងផងដែរ ក្នុងព្រឹត្តិការណ៍ប៉ារ៉ាស៊ីហ្គេម ២០១៣ នៅប្រទេសភូមា ៕


ប្រភព ៖ ទូរទស្សន៍ ភិអិនអិន

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖