+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូទ្រីយ៉ាត្លុងកម្ពុជាទទួលបានបទពិសោធន៏បច្ចេកទេសថ្មីនៅថៃមិនធ្លាប់មានពីមុន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 600
        គ្រូបច្ចេកទេសកីឡាទ្រីយ៉ាងថ្លុងកម្ពុជា មានឱកាសទៅទទួលយកបទពិសោធន៏ នៅក្រៅប្រទេសលើកទី១ ក្នុងវគ្គបណ្តុះបណ្តាល គ្រូបច្ចេកទេសដែលរៀបចំឡើងដោយ សហពន្ធ័ទ្រីយ៉ាត្លុងរបស់ថៃ។ 
        តបតាមការអញ្ជើ្ញញរបស់ភាគីថៃ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងបញ្ជូនគ្រូបច្ចេកទេសចំនួន៤រូបមកពីក្លិបPSE ក្លឹបធនធានមនុស្ស ក្លឹបរឹទ្ធិសែន និងក្លឹប នៃអង្គការមិត្តសម្លាញ់ឲ្យទៅចូលរួមក្នុងសិក្ខាសាលា ដែលមានរយៈពេល ៤ថ្ងៃ គ៏ចាប់ពីថ្ងៃ ទី២៤ ដល់ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំនេះ។


​                            លោក ចេង ចាន់តារា លោក ងិន សុបញ្ញា អ្នកស្រី សូ វ៉ាន់ដេត និងលោក ពេជ្យ ពិសិដ្ឋ
 
        នៅទីស្នាក់ការសហពន្ធ័ លោក ងិន សុបញ្ញា អគ្គលេខាធិការកីឡាទ្រីយ៉ាថ្លុងកម្ពុជា និយាយពី សារៈសំខាន់ និងខ្លឹមសារ នៃវគ្គបណ្តាលយ៉ាងដូច្នេះ៖
       "បើតាមកម្មវិធីសិក្សា គេបញ្ជូនមកអោយយើងហ្នឹងគឺនិយាយពី បច្ចេកទេស នឹងទ្រឹស្តីរបស់ទ្រីយ៉ាត្លុង ដែលផ្តោតលើការអភិវឌ្ឈន៏របស់កីឡា គឺបានន័យថា ការអភិវឌ្ឈន៏កីឡា រយៈពេលវែង និងរយៈពេលខ្លី ថាតើការបង្វឹកកីឡាកររយៈ១ឆ្នាំ យើងធ្វើរបៀបម៉េច? ការបង្វឹកកីឡាកររយៈពេល៤ ឆ្នាំយើងត្រូវធ្វើរបៀបម៉េច? ការបង្វឹកកីឡាកររយៈពេល១ខែ ប្រើបច្ចេកទេសរបៀបម៉េច? ។ នៅក្នុងរបៀបវីរៈរប់សគេបានបញ្ជាក់ច្បាស់ណាស់ថា វគ្គនេះ មានទាំងទ្រឹស្តី និងការអនុវត្តន៏ ហើយយើងសង្ឈឹមថា បន្ទាប់ពីការចូលរួមវគ្គសិក្សានេះ ពួកគាត់ទាំងអស់នឹងទទួ់លបានបច្ចេកទេសថ្មី មកបង្វឹកកីឡាកររបស់ដែលនៅមានកម្រឹតទាប ប្រើប្រៀប ប្រទេសក្នុងតំបន់"
        
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៤ កម្ពុជាធ្លាប់ទទួលវគ្គបណ្តុះបណ្តាលគ្រូបច្ចេទេសនេះដែរ តែធ្វើឡើងក្នុងស្រុកប៉ុណ្ណោះ។ ការចូលរួមវគ្គសិក្សានៅថៃ ជាមួយប្រទេសនៅតំបន់អាស៊ានលើកនេះកម្ពុជាមានសង្ឈឹមច្រើនថា វិស័យទ្រីយ៉ាត្លុងរបស់កម្ពុជា នឹងមានភាពប្រែប្រួលជឿនលឿនទៅមុខ៕

អត្តបទ ៖ ទូរទស្សន៍ PNN


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖