+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯក World Cup បារាំង៣នាក់នឹងមិនលេងឱ្យ Atletico ទល់ Real ក្នុងពាន UEFA Super Cup ទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1224

ក្លិប Atletico Madrid នឹងមិនមាន Antoine Griezmann, Thomas Lemar និង Lucas Hernandez សម្រាប់ការប្រកួត UEFA Super Cup ទល់នឹង Real Madrid នៅរដ្ឋធានី Tallinn ប្រទេសអេស្តូនី នាថ្ងៃទី១៥ខែសីហាឆ្នាំ២០១៨ឡើយ។

ការលេងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 របស់បារាំង មានន័យថាតួសំខាន់ទាំង៣ខាងលើនឹងត្រូវបានផ្ដល់ពេលវេលាសម្រាកបន្ថែម។

លើសពីនេះ កីឡាករម្នាក់ត្រូវការហាត់ចន្លោះពី១៥ទៅ២០ថ្ងៃក្នុងពេល Pre-season មុនពេលរួចរាល់សម្រាប់ការប្រកួតផ្លូវការណាមួយ។ នេះមានន័យថាពួកគេមុខជាមិនត្រូវបានពិចារណាសម្រាប់ការប្រកួតខាងលើឡើយ។

ដោយឡែក ខ្សែការពារអ៊ុយរុយហ្គាយ Diego Godin និង Jose Gimenez នឹងត្រលប់មកហាត់នៅ Atletico វិញនាដើមខែសីហា ព្រមជាមួយខ្សែការពារស្ដាំក្រូអាត Sime Vrsaljko៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖