+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាំទី AT Madrid សង្គ្រោះបាល់​៣ដង និង ទាត់ចូល​ឈ្នះ​ Arsenal

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1301


អ្នកចាំទី Antonio Adan របស់ Atletico Madrid បានសង្គ្រោះបាល់ ៣គ្រាប់និងស៊ុតបញ្ចូលទីក្នុងចំណោមជ័យជម្នះលើ Arsenal ក្នុងការប្រកួតក្របខណ្ឌ International Champions Cup លើ​ទឹកដី​សឹង្ហបុរី នៅថ្ងៃព្រហស្បតិ៍ ទី២៦ កក្កដា។


អ្នកចាប់បាល់វ័យ ៣១ឆ្នាំរូបនេះដែលចូល​លេងនៅ​ពាក់កណ្តាល បានបង្ហាញខ្លួនលើកដំបូងនៅក្នុងប្រទេសសឹង្ហបុរីក្រោយពីបានចុះហត្ថលេខាផ្ទេរពី Real Betis។
កីឡាករវ័យក្មេង Arsenal Emile Smith-Rowe បានស៊ុតតាមស្មើ​គ្រាប់បើកឆាករបស់ Luciano Viotolo ។


ក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី គ្រាប់របស់​​ Henrikh Mkhitaryan, Joseph Willock និង Edward Nketiah ត្រូវបានសង្គ្រោះ​ដោយ Adan ហើយ AT Madrid បានទទួលជ័យជម្នះ ៣-១៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖