+855 16 757 168     samnob@keiladaily.com
KD Logo

Liverpool ដំឡើងប្រាក់ខែឱ្យ Mane ស្ថិតក្នុងលំដាប់ខ្ពស់បំផុតក្នុងក្លិបជាមួយ Salah និង Firmino

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 943

ក្លិបហង្សក្រហម Liverpool ត្រៀមខ្លួនរួចរាល់ដើម្បីផ្ដល់រង្វាន់តបស្នងដល់ Sadio Mane ចំពោះការរីកចម្រើនយ៉ាងលេចធ្លោរបស់គេរដូវកាលមុន ដោយផ្ដល់កុងត្រាថ្មីមានថ្លៃនឿយហត់ស្ថិតក្នុងចំណោមអ្នកមានប្រាក់ខែខ្ពស់បំផុតនៅ Anfield។

តាំងពីផ្លាស់ពី Southampton មក Liverpool ក្នុងតម្លៃ៣០លានផោនក្នុងរដូវក្ដៅឆ្នាំ២០១៦ Mane បានរួមចំណែកជួយក្រុមលោក Jurgen Klopp ច្រើន និង​ជា​តួ​សំខាន់​ម្នាក់​ដែលនាំ Liverpool ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ Champions League រដូវ​កាល​មុន។ កិច្ចសន្យាបច្ចុប្បន្នរបស់គេនៅសល់សុពលភាព៣ឆ្នាំទៀត និងមានថ្លៃនឿយហត់ក្បែរ១០០,០០០ផោនក្នុងមួយសប្ដាហ៍។

តែ Liverpool ដែលទើបបានបន្លាយកិច្ចសន្យាថ្មីជាមួយ Mohamed Salah និង Roberto Firmino ដើមឆ្នាំនេះ បានប្រាប់ភ្នាក់ងារ Mane ថាពួកគេនឹងមិនស្ទាក់ស្ទើរក្នុងការផ្ដល់កុងត្រាថ្មីជាមួយតម្លៃពលកម្មខ្ពស់ជាងមុននោះឡើយ។

គួរដឹងថា ភ្នាក់ងារ Sasha Empacher របស់ Mane ក៏ជាភ្នាក់ងាររបស់មិត្តរួមក្រុមថ្មី Naby Keita ផងដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖